បាតុកម្មនៅទូទាំងអឺរ៉ុបក្នុងទិវាពលកម្មអន្តរជាតិ

ចែករំលែក៖

ថ្ងៃទី១ ខែឧសភា មានបាតុកម្មក្លាយទៅជាអំពើហិង្សាកើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារំាងក្នុងទិវាពលកម្មអន្តរ ជាតិ។ អំពើហិង្សាខាងលើកើតឡើងនៅពេលដែលមិនដល់១សប្តាហ៍ទៀត មានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកទី២។

ពេលដំបូងក្រុមកម្មករបាននាំគ្នាដង្ហែ ក្បួនបាតុកម្មដោយសន្តិវិធី ប៉ុន្តែក្រោយមកក្រុមបាតុករក៏បានគប់ដបសាំង ដុំថ្ម និងវត្ថុជាច្រើនទៀតទៅលើកម្លាំងសន្តិសុខ បង្ខំ ឲ្យសន្តិសុខត្រូវប្រើដំបង និងគ្រាប់បែក ផ្សែងដើម្បីទប់ទល់វិញ។

ក្រុមសន្តិសុខបានឲ្យដឹងថា ក្រុមបាតុកម្មមកពីក្រុមជ្រុលនិយមដែលធ្លាប់ធ្វើ បាតុកម្ម ជាច្រើនលើកប្រឆាំងរដ្ឋាភិបាលបារាំងនាពេលកន្លងមក។

ក្រុមសហជីពកម្មករមួយចំនួនក៏បានធ្វើបាតុកម្មដាច់ដោយឡែកពីគ្នាដែរ ប៉ុន្តែ ប៉ូលិសបង្ខំឲ្យផ្អាកសកម្មភាព ដើម្បីត្រួត ពិនិត្យ ទៅលើសម្ភាររបស់បាតុករថាតើ មានយកដបសាំងទៅជាមួយដែរឬទេ?

ចំណែកនៅក្នុងប្រទេសទួរគីវិញ ក្នុង ទីក្រុងអុីស្តង់ប៊ុល ប៉ូលិសបានចាប់ខ្លួន មនុស្ស១៦៥នាក់ នៅក្នុងសកម្មភាពនៃ ទិវាពលកម្មអន្តរជាតិ។ ភាគច្រើនអ្នក ដែលត្រូវចាប់ខ្លួនគឺមានបំណងដង្ហែក្បួនបាតុកម្មនៅទីលាន Taksim ដែលជាទីកន្លែងរដ្ឋាភិបាលបានហាមប្រាម។ ទួរគី បានហាមមិនឲ្យធ្វើបាតុកម្មនៅទីនោះទេ លើកលែងតែក្រុមសហជីពធំៗ រៀបចំទិវាពលកម្មអន្តរជាតិនៅទីនោះដោយសន្តិភាពក្រោមការរៀបចំរបស់រដ្ឋាភិបាល។

ក្រៅពីនេះប៉ូលិសទួរគីបានចាប់ខ្លួនមនុស្ស១៨នាក់ ផ្សេងទៀតដែលសង្ស័យឡើង គម្រោងធ្វើបាតុកម្មខុសច្បាប់ និងបង្កឲ្យ មានអំពើហិង្សាកើតឡើងនៅថ្ងៃទី១ ខែ ឧសភា។

នៅក្នុងប្រទេសប៉ូឡូញវិញ សហជីព កម្មករបានរៀបចំដង្ហែក្បួនប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្នដែលទុកឲ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើ។

ក្នុងពេលជាមួយគ្នានោះ នៅក្នុង ប្រទេសអេស្ប៉ាញវិញ ក្រុមសហជីពកម្មករបានអំពាវនាវឲ្យកម្មករទាំងអស់ធ្វើបាតុ កម្មនៅក្នុងទីក្រុងទាំង៧០ទូទាំងប្រទេសដើម្បីទាមទារឲ្យរដ្ឋាភិបាលបង្កើនប្រាក់ខែ និងកែទម្រង់ច្បាប់ការងារ ពីព្រោះកន្លងមកបានរំសាយពលករជាច្រើន ដោយមិនទទួលបានផលប្រយោជនពីសំណងដោយការ រំសាយនោះឡើយ។

ក្នុងថ្ងៃជាមួយគ្នានោះដែរក្រសួងការ បរទេសអាមេរិកបាន ព្រមានដល់ពលរដ្ឋ របស់ខ្លួនឲ្យកាត់បន្ថយការធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ខ្លាចរងការវាយប្រហារភេរវកម្មពីក្រុមភេរករដែលបន្លំខ្លួននៅក្នុងក្រុមបាតុករ ហើយបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សច្រើន។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ក្រុមភែរវកម្ម IS និងអាល់កៃដា អាចបើកការវាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុបក្នុងពេលដែលស្ថានភាពហិង្សាកើតឡើងដោយការធ្វើបាតុកម្ម៕

Er (1) Er (3) Er (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print