២នាក់ប្តីប្រពន្ធ បាត់ខ្លួន១៦ថ្ងៃ ប្រទះឃើញចងកហើមស្អុយរលួយ

ចែករំលែក៖

ខេត្តឧត្រមានជ័យ៖ ពីរនាក់ប្តីប្រពន្ធ ដែលគេដឹងថា បានបាត់ខ្លួនរយៈពេល១៦ថ្ងៃកន្លងមកនោះ ស្រាប់តែប្រទះឃើញចងកស្លាប់ រហូតដល់ហើមស្អុយរលួយទៅហើយ ។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី២ ខែឧសភា ប៉ុស្តិ៍រដ្ឋបាលអូរស្មាច់បានរាយការ ណ៍ថា មានប្រជាការពារភូមិបានប្រទះឃើញសាកសពចងកធ្វើអត្តឃាត២នាក់ប្តីប្រពន្ធ នៅចំណុចក្នុងព្រៃក្បែរស្រះទឹកចម្ងាយពីភូមិ៤គីឡូម៉ែត្រ ។

ប្រភពបន្តថា ភ្លាមៗនោះ សមត្ថកិច្ចបានបញ្ជូនកម្លាំងការិយាល័យបច្ចេកទេស សហការជាមួយប៉ុស្តិ៍ និងគ្រូពេទ្យចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យជាក់ស្តែង។ ពេលទៅដល់ឃើញសាកសព២ នាក់ ប្តីប្រពន្ធបានចងកនឹងខ្សែអង្រឹងមូលពណ៌ខៀវ ដោយពាក់កណ្តាលខ្សែ ចងនឹងដើមឈើ (ដើមតាម៉េង)ចុងខ្សែទាំង២ចងម្នាក់ម្ខាង កម្ពស់ពីដី ៣ ម៉ែត្រ សាកសពមានសភាពរលួយទៅហើយ និងលំបាកដល់ការពិនិត្យធ្វើកោលសល្យវិច័យផងដែរ។

ប្រភពបន្តថា តាមការបំភ្លឺរបស់ ឈ្មោះចៀននួន ភេទស្រី អាយុ៣៧ ឆ្នាំ ដែលត្រូវជាកូនប្រសារជនរងគ្រោះបានរៀបរាប់ថា ជនរងគ្រោះជាឪពុកក្មេក ឈ្មោះ ឃឹម លាង អាយុ ៦២ ឆ្នាំមានជំងឺសរសៃប្រាសាទ ឯជនរងគ្រោះជាម្តាយ ក្មេកឈ្មោះ សៀក ហុង អាយុ ៥៧ឆ្នាំ ទាំង២នាក់ជាគ្រួសារទីទាល់ក្រ រស់នៅភូមិក្តីឃុំព្រៃតាហួរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានកូន៤នាក់ បានប្តី ប្រពន្ធបែកចេញអស់ហើយ នៅឯស្រុកកំណើត ។ ប្រភពបន្តថា ជនរងគ្រោះទាំង២បានមកលេងនឹងខ្លួនជាកូនប្រសារ ទោះខ្លួនបានលែងលះជាមួយប្តីជាកូនរបស់ជនរងគ្រោះក៏ដោយ ។ ពួកគាត់គ្មានទីពឹងនៅជាមួយកូននេះបន្តិច កូននោះបន្តិច ជួននៅតែ២នាក់ លុះនៅថ្ងៃ ១៧ ខែមេសា ឆ្នាំ២០១៧ ក៏បាត់ឪពុក និងម្តាយក្មេក ខ្លួនកូនប្រសារបានដើររក និងឲ្យអ្នកភូមិ ប្រជាការពារជួយរកជាច្រើនថ្ងៃ ទើបប្រទះឃើញចងកស្លាប់ទាំង២នាក់នៅពេលនេះតែម្តង ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យគឺមានការលំបាក ដោយសាកសពហើមរលួយ ហើយក្រៀមស្វិតអស់រយះពេល ១៦ថ្ងៃមកហើយ គិតពីថ្ងៃបាត់ខ្លួន ប៉ុន្តែនៅជុំ វិញកន្លែងកើតហេតុ ពុំមានដានស្នាមអ្វីគួរឲ្យសង្ស័យជាករណីឃាតកម្មនោះទេ ៕ ប៉ែន នួន

...

pen noun (1) pen noun (1) pen noun (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print