ធ្លាក់ជណ្តើរយោងសង្កត់កម្មករ​មិនតិចជាង​៣នាក់ក្នុងការដ្ឋាន​កំពង់សាងសង់ជិតផ្សារបឹងត្របែកផ្លាស្សា ម្ចាស់ការដ្ឋានលាក់ព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានកម្មករសំណង់មិនតិចជាង៣នាក់ បានរងរបួសធ្ងន់ ដោយសារធ្លាក់ជណ្តើរយោងសង្កត់លើ នៅក្នុងការដ្ឋានសាងសង់ខុនដូទំនើបមួយកន្លែង ហើយត្រូវបានម្ចាស់ការដ្ឋានលាក់បាំងព័ត៌មាន និងប្រញាប់ប្រញាល់ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនឲ្យអាជ្ញាធរមូលដ្ឋានដឹងឡើយ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវលេខ១០៥ កែងផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាការដ្ឋានសាងសង់ខុនដូកម្ពស់៦ជាន់ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់នគរដ្រេហ្គនឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងការដ្ឋានមួយនេះ មានកម្មករសំណង់ជាច្រើនបានធ្វើការងារតាមមុខព្រួញរៀងៗខ្លួន ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានជណ្តើរយោងមួយក្នុងចំណោមជណ្តើរយោងទាំង៥ក្នុងការដ្នាននេះ បានរបួតខ្សែរ៉ត សង្កត់លើកម្មករមិនតិចជាង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលតែម្តង ។ បន្ទាប់ពីកើតហេតុភ្លាម ម្ចាស់ការដ្ឋានសំណង់បានបិទទ្វារការដ្ឋាន និងមិនបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យដឹងនោះទេ ដោយនាំគ្នា លាក់បាំងព័ត៌មាន និងប្រញាប់ប្រញាល់យករថយន្តរបស់ខ្លួនដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ ។

យ៉ាងណា ក្នុងឧប្បត្តិហេតុនេះ គេឃើញមានសមត្ថកិច្ចពីរបីនាក់ ដែលមិនដឹងថា សមត្ថកិច្ចខាងណានោះទេ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុបានមួយសន្ទុះ ក៏ចាកចេញទៅវិញ ដែលនេះ ទំនងជាម្ចាស់ការដ្ឋាន ស៊ុំគ្រលុំជាមួយសមត្ថកិច្ចទាំងនេះមិនឲ្យទម្លាយព័ត៌មានក៏អាចថា ទើបសមត្ថកិច្ចមូលដ្ឋានមិនដឹងរឿងក្នុងករណីនេះ ។ ដូច្នេះ សូមអាជ្ញាធរមូលដ្ឋាន អញ្ជើញទៅសាកសួរប្រជាពលរដ្ឋ ឬសាក្សីដែលនៅជិតការដ្ឋាននេះ អាចដឹងរឿងពិតជាមិនខាន ៕ ស រស្មី

...

raksmey (2) raksmey (1) raksmey (5) raksmey (4) raksmey (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print