បំផ្ទុះគ្រាប់បែកអត្តឃាតជិតស្ថានទូតអាមេរិកនៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

ជនវាយប្រហារគ្រាប់បែកអត្តឃាត ម្នាក់បានបំផ្ទុះគ្រាប់បែកនៅពេលដែលក្បួន រថយន្តបរទេសបើកឆ្លងកាត់ក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថានជិតស្ថានទូតអាមេរិក។

សារព័ត៌មានរ៉យទ័របានផ្សាយថា ការ ផ្ទុះនោះបណ្តាលឲ្យមានមនុស្សស្លាប់ និង របួសជាច្រើននាក់។ ការផ្ទុះនៅជិតកន្លែងស្នាក់នៅរបស់ប្រតិភូណាតូដែលជួយដល់ ប្រទេសអាហ្វហ្គានីស្ថាន។ តាមការសន្និដ្ឋានជាដំបូងមានមនុស្ស២នាក់ស្លាប់ និង រងរបួសមួយចំនួនផងដែរ។

មន្ត្រីសន្តិសុខក្នុងតំបន់មួយរូបបាន ប្រាប់កាសែត Reuters ថា ការបន្ទុះគ្រាប់ បែកនេះ បានវាយប្រហារទៅលើតំបន់ មួយនៅជិតស្ថានទូតអាមេរិក និងបរិវេណ អគារមួយដែលប្រើប្រាស់ដោយក្រុមបេសកកម្មដឹកនាំដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដែលហៅកាត់ថា ណាតូ ក្នុង ទីក្រុងកាប៊ុល។

កាសែត Pajhwok Afghan News បាន ផ្សាយថា មានមនុស្សយ៉ាងតិច១០នាក់ បានស្លាប់ និងរងរបួស ហើយទីភ្នាក់ងារ បានបញ្ជាក់ទៀតថា ភេរវករគ្រាប់បែក អត្តឃាតមួយរូបបានវាយប្រហារទៅលើ ក្បួនរថយន្តណាតូជិតស្ថានទូតអាមេរិក ក្បែរទីលាន Masud Sqaure ក្នុងទីក្រុង កាប៊ុល។

ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើកើតឡើងក្នុងពេលដែលកម្លាំងទាហាន អាហ្វហ្គានីស្ថាន និងអាមេរិកបង្កើនសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្មនៅ ក្នុងប្រទសនេះ។ មន្ត្រីយោធាបានដាក់ គោលដៅដោយឲ្យយោធាអាមេរិកបន្ត ស្វែងរកដើម្បីកម្ទេចឲ្យអស់នូវទីតាំងក៏ដូចជាសាខារបស់ក្រុមរដ្ឋអ៊ិស្លាម (IS)នៅ លើទឹកដីអាហ្វហ្គានីស្ថានមុនពេលឈានដល់ការជួយបោសសម្អាតដល់រដ្ឋាភិបាល អុីរ៉ាក់ និងស៊ីរី ។

ទន្ទឹមនឹងនេះដែរ យោធារដ្ឋាភិបាល ក្រុងកាប៊ុល និងសហរដ្ឋអាមេរិកបាន បោសសម្អាតទៅលើទីតាំងសំខាន់ៗ របស់ ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបាន ធ្វើសង្គ្រាមនៅសមរភូមិចាប់តាំងពីឆ្នាំ ២០០១ ។ ក្រុមរដ្ឋអ៊ិស្លាម (IS) ឬគេហៅ ថា រដ្ឋកូរ៉ាសាន់ អ៊ិស្លាម ISIS-K ជាក្រុម សកម្មប្រយុទ្ធដ៏ខ្លាំងក្លានៅក្នុងតំបន់ភាគខាងកើតអាហ្វហ្គានីស្ថាន ។

ដំបូងឡើយនៅក្នុងឆ្នាំ២០១៥ ISIS-K បានដណ្តើមបានផ្នែកដ៏ធំនៃខេត្តមួយ ចំនួន Nangarhar និងខេត្ត Kurnar ដែលនៅជិតព្រំដែនប្រទេសប៉ាគីស្ថាន ប៉ុន្តែមានផ្នែកខ្លះទៀត កើតមានជម្លោះជាមួយក្រុមប្រឆាំងនឹងក្រុមតាលីបង់៕

Bomb (1) Bomb (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print