ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧សហព័ន្ធកីឡាសីដក់និងឈីនឡូនកម្ពុជាបានរៀបចំការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំរបស់ខ្លួនតាមការគ្រោង ទុករបស់ក្រសួងអប់រំយុវជននិងកីឡា ដោយសហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡា ។ យោងតាមកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិរបស់នាយកដ្ឋានអប់រំកាយ និង កីឡាបានឲ្យដឹងថា សហព័ន្ធកីឡាសីដក់និងឈីងឡូនកម្ពុជាត្រូវចាប់ផ្តើមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរយៈពេល៤ថ្ងៃដោយមានកីឡាករកីឡាការិនីចូលរួមសរុប ៤១៤នាក់មកពីសមាគមក្លិបចំនួន១៨ ។
លោក ទូច សុភៈ អគ្គលេខាធិការ សហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជា បានប្រាប់ឲ្យដឹងថាចំពោះការប្រកួតកីឡាសីដក់ និងឈីនឡូនជ្រើសរើសជើងឯកឆ្នាំ២០១៧នេះ មានសមាគម និងក្លិបបញ្ជូនកីឡាករកីឡាការិនីមកប្រកួតជើងឯកថ្នាក់ជាតិចំនួន១៨សមាគមក្លិប ដូចជាក្លិប ក្រសួងការពារជាតិ ក្លិបទន្លេបាសាក់ ក្លិប មន្ទីរអប់រំកាយ និងកីឡាខេត្តព្រៃវែង ក្លិប ទូលទំពូង ក្លិបវាសនាមានជ័យ ក្លិបយុវជន ភូមិប្ញស្សី ក្លិបបានលុង ក្លិបមេគង្គកីឡា ក្លិប វិទ្យាល័យផ្សារដើមថ្កូវ ក្លិបខេត្តកណ្តាល ក្លិបស្ថាបនាភីអិលភី ក្លិបអូឡាំពិក ក្លិប ព្រះខ័នរាជ្យ ក្លិបទូលទំពូង ក្លិបពាន់ពាន់ និងក្លិប Medical Supply ។
លោកអគ្គលេខាធិការបានបន្ថែមថា សហព័ន្ធមានកីឡាករកីឡាការិនីចូល រួមប្រកួត៤១៤នាក់ ក្នុងនោះមានកីឡាការិនី៦១នាក់បើបៀបធៀបកាលពីឆ្នាំ២០១៦ កន្លងទៅ ការចូលរួម របស់កីឡាការិនី លើប្រភេទកីឡាសីដក់ និងឈីនឡូនបានធ្លាក់ចុះដោយមានកត្តាមូលហេតុខ្លះៗ ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅនិងបញ្ហាក្នុងក្រុមគ្រួស្រារ ។
លោកអគ្គលេខាធិការបានឲ្យដឹងទៀត ថាដោយឡែកកីឡាករគឺមានចំនួនកើន ឡើង សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ រីឯវិញ្ញាសាដែលត្រូវដាក់ឲ្យកីឡាករកីឡាការិនីប្រកួតដណ្តើមយកមេដាយ និងចំណាត់ថ្នាក់មានដូចជាការប្រកួត៣នាក់ ទល់៣នាក់ បុរស“ក២” វិញ្ញាសាលេង២ នាក់ទល់២នាក់បុរស “ក២” និង ការប្រកួតវិញ្ញាសា៣នាក់ទល់៣នាក់បុរស“ក១” វិញ្ញាសាលេង២នាក់ទល់២នាក់បុរស “ក១”។ ដោយឡែក សម្រាប់កីឡាការិនី មានវិញ្ញាសា៣នាក់ទល់៣នាក់ “ក២” និងវិញ្ញាសា២នាក់ទល់២នាក់“ក២” ក្នុង ចំណោមកីឡាការិនីទាំង៦១នាក់នោះ៕ សារីម