នគរបាល​អន្តោប្រវេសន៍​ចាប់ផ្តើម​បំពេញការងារ​ចុះ​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​ជា​លើក​ទី​២​នៅ​ខេត្តបន្ទាយមានជ័យ​កាន់កាប់​ឯកសារ​រដ្ឋបាល​ខ្មែរ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ យុទ្ធនាការ​រិ​ត​បន្តឹង​ត្រួតពិនិត្យ​ជនបរទេស​នៅ​ខេត្តបន្ទាយមានជ័យ​លើក​ទី​២ បាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​នោះ​ហើយ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ។

IMG_5853

ក្រុមការងារ​អគ្គនាយកដ្ឋាន​ចំនួន​៥​ ដឹកនាំ​ ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​មក​រស់នៅ ​ធ្វើការ​នៅ​ក្រុង​សិរី​សោភ័ណ​ ដែល​បាន​កាន់កាប់​ឯកសារ​រដ្ឋបាល​ខ្មែរ​ រួម​មាន​សៀវភៅ​គ្រួសារ​ អត្តសញ្ញាណប័ណ្ណ​ សំបុត្រ​កំណើត​ ប័ណ្ណ​ស្នាក់​នៅ​ជាដើម​ សរុប​ចំនួន​៣៤​នាក់​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​ ។ ​

ដើម្បី​យក​ឯកសារ​រដ្ឋបាល​ខ្មែរ​ទាំងនោះ​ផ្ទៀងផ្ទាត់​ក្នុង​គល់បញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ ថា​តើ​ឯកសារ​រដ្ឋបាល​ដែល​ជាន​ជាតិ​វៀតណាម​ទាំង​៣៤​នាក់​នោះ​កំពុង​កាន់កាប់​ប្រើប្រាស់​ ជា​ឯកសារ​ក្លែងក្លាយ​ខុសច្បាប់​ ឬត្រឹមត្រូវ​តាម​ច្បាប់​។​ ក៏​ប៉ុន្តែ​ការ​ចុះ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ទាំងនោះ ​កាលពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ ត្រូវ​បាន​លោក​វរសេនីយ៍ឯក​ ឱ​ លន់​ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ការងារ​អន្តោប្រវេសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​មិន​ទាន់​បាន​លទ្ធផល​នៅឡើយ​នោះ​ទេ​ ដោយ​រង់ចាំ​នៅ​ថ្ងៃស្អែក នឹង​ទទួល​បាន​លទ្ធផល ​។​

លោកស្នងការ​រង​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ការ​ចុះ​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​រស់នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ធ្វើ​ចប់​នៅឡើយ​នោះ​ទេ​ ដោយនៅ​ថ្ងៃ​ស្អែក​១​ព្រឹក​ទៀត​ ទើប​​ត្រួតពិនិត្យ​ចប់​សព្វគ្រប់​ ហើយ​បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បន្ត​ទៅ​ត្រួតពិនិត្យ​នៅ​ស្រុក​មង្គលបុរី​ជា​បន្តបន្ទាប់​ទៀត​ ។​ ​

លោក​វរសេនីយ៍ឯក​ ឱ​ លន់​ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ការងារ​អន្តោប្រវេសន៍​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ យុទ្ធនាការ​ត្រួតពិនិត្យ​ជនបរទេស​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ធ្វើ​ឡើង​រយៈពេល​យ៉ាង​ហោច​ណាស់​១​ស​ប្តា​ហ៍​ទើប​ចប់​ ក្នុង​នោះ​ត្រូវ​អនុវត្ត​ទូ​ទាំង​ស្រុក​ក្រុង​ទាំង​ ៩​ក្នុង​ខេត្តបន្ទាយមានជ័យ​តែ​ម្តង ។​ ​

សូម​បញ្ជាក់​ថា​ ជុំវិញ​នៃ​ការ​ត្រួតពិនិត្យ​ជនជាតិ​បរទេស​មក​រស់នៅ​ធ្វើ​ការងារ​នៅ​ខេត្តបន្ទាយមានជ័យ​ កាលពី​ត្រួតពិនិត្យ​លើក​ទី​១​ សមត្ថកិច្ច​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​ជាង​២០​នាក់​ មក​ស្នាក់​នៅ​ធ្វើការ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ខុសច្បាប់​ ហើយ​ជនជាតិ​វៀតណាម​ជាង​២០​នាក់​ទាំងនោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​នោះ​ហើយ ​។​ ​

ដោយឡែក​សម្រាប់​ការ​ត្រួតពិនិត្យ​លើក​ទី​២​ គឺ​ត្រួតពិនិត្យ​ទៅ​លើ​ជនជាតិ​បរទេស ​ជា​ពិសេស​ជនជាតិ​វៀតណាម​ដែល​កាន់កាប់​ឯកសារ​រដ្ឋបាល​ខ្មែរ​ និង​ត្រួតពិនិត្យ​ទៅ​លើ​ឯកសារ​ របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ផ្តល់​ជូន​ចាត់ទុកជា​អន្តោប្រវេសន៍​ស្របច្បាប់​ផង​ដែរ ​។ ​ការ​ចុះ​ត្រួតពិនិត្យ​ជំ​ហ៊ាន​ទី​២​ បើសិន​សមត្ថកិច្ច​រក​ឃើញ​ថា​ ឯកសារ​រដ្ឋបាល​ខ្មែរ​ដែល​ជនជាតិ​វៀតណាម​កាន់កាប់​គ្មាន​នៅ​ក្នុង​គល់បញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ សមត្ថកិច្ច​ទុក​ថា ​ជា​ឯកសារ​ក្លែងក្លាយ​ ហើយ​ត្រូវធ្វើ​កំណត់ហេតុ​ដកហូត​យក​មក​រក្សា​ទុក​ បន្ទាប់​មក​សមត្ថកិច្ច​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ជា​បន្តបន្ទាប់​ទៀត​ ៕​

IMG_5849IMG_5848IMG_5850

...

ដោយ៖ សំ​ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print