ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាធានី បានសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបើកប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន៧នាក់ក្នុងនោះមានមេក្លោងម្នាក់ជាអ្នកកាន់កាប់ដាវសម្រាប់ធ្វើសកម្មភាព និងបក្ខពួក៦នាក់ទៀងជាអ្នកចូលរួមធ្វើសកម្មភាព ដកហូតបានដាវ១ដើម ម៉ូតូ៥គ្រឿងរួមនិងថ្នាំញៀន៣កញ្ចប់ដែលក្រុមជនសង្ស័យទាំងនោះប្រើប្រាស់មុននិងធ្វើសកម្មភាព។
ប្រត្តិបត្តិការបង្ក្រាបនេះធ្វើលឡើងចំនួន២លើកៗទី១នៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់៦៦៦ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
លើកទី២នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ យីហោ សំបូរ ស្ថិតក្នុងភូមិត្រពាំងល្វា
សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័ទាំង៧នាក់មានទី១ឈ្មោះជាល់ វុទ្ធី ភេទប្រុស អាយុ២៣ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិជ្រៃកោង ចោមចៅ ។
ទី២ ដុស ពិសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ។ ទី៣ឈ្មោះ វុន កែវ ភេទប្រុស អាយុ១៧ ធ្វើការនៅការ៉ាស់សាំង។ ទី៤ឈ្មោះ សុខ លាភ ភេទប្រុសអាយុ២៣ឆ្នាំ ជាងជួសជុលកុងទ័រការ៉ាសសាំង ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប។ ទី៥ឈ្មោះ សុខ ឈៀន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ភូមិតាងួន សង្កាត់កាកាប។ ទី៦ឈ្មោះ វ៉ាន់ វើយ ភេទប្រុសអាយុ១៥ឆ្នាំ មុចរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប និងទី៧ឈ្មោះរឿន សត្យា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកត់ឆ្នោតឲ្យគេ ស្នាក់នៅផ្ទះសំណាក់យីហោសំបូរ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប។
សមត្ថកិច្ចបានឲ្យដឹងថា មុននិងឈានដល់ការបង្ក្រាបបានទាំងសំបុកដូចនេះគឺក្រុមជនសង្ស័យទាំងនេះគឺជាមុខសញ្ញាឆក់និងកាប់ប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចយើងបានដាក់ការស្រាវជ្រាវនិងស៊ើបអង្កេតរហូតដល់យប់កើតហេតុទើបកំណត់បានថា ជនសង្ស័យទាំងនោះកំពុងសម្ងំលាក់ខ្លួននៅផ្ទះសំណាក់យីហោ៦៦៦ ក៏ធ្វើការឆ្មក់ចូលបង្ក្រាបជាក់ស្តែងឃាត់បានជនសង្ស័យ៦នាក់ ដកហូតថ្នាំ៣កញ្ចប់ និងម៉ូតូ៤គ្រឿង។
បន្ទាប់មកសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមេខ្លោង នៅក្នុងផ្ទះណាក់យីហោសំបូរ ដកហូតបានដាវ១ដើមនិងម៉ូតូ១គ្រឿង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ សមត្ថកិច្ចបាននាំខ្លួនជនទាំងនោះរួមជាមួយវត្ថុតាងនៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរកសាងសុំណុំរឿង អនុវត្តបន្តតាមនីតិវិធីច្បាប់៕ សុខាសែនជ័យ
...