Update ៖ ស្រីម្នាក់ឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនប្រុសមួយនៅពាក់កណ្តាលផ្លូវ ខណៈកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះចេង ហួរ លក់ម៉ាសុីនកិនស្រូវ តាមផ្លូវ២១៧កែងផ្លូវលេខ១០៩សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ស្រីខាងលើមានឈ្មោះ សោម ស្រី អូន ភេទស្រី អាយុ២៤ ឆ្នាំកម្មករលាងម៉ូតូនៅមុ្តំផ្សារអូឬស្សីប្ដីមានឈ្មោះ  សឿន ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលាងម៉ូតូនៅមុ្តំផ្សារអូឬស្សី ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុ ស្រ្តីឈឺពោះឆ្លងទន្លេបានធ្វើដំណើរតាមម៉ូតូរ៉ឺម៉កកង់៣ចេញពីផ្សារអូរឫស្សី ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងដើម្បីឆ្លងទន្លេ ។ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឈឺពោះកើតបានកូនប្រុសមួយតែម្តង ។ ភ្លាមៗនោះ

អ្នកធ្វើដំណើរតាមផ្លូវក៏បានឃើញហើយគួរអោយអាណិតក៏បាននាំគ្នាជួយជាថវិកាម្នាក់បន្តិចៗផងដែរ។
ក្រោយកើតហេតុ រថយន្តមន្ទីរពេទ្យកាល់ម៉ែតបានមកដឹកស្ត្រីជាម្តាយ និងទារកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតផងដែរ ៕ ស រស្មី

...

6d27c178-6b10-4ed5-92e2-c24b3eb03626 69e1643d-0872-439d-99f8-1ee767d6cff7 86d70f4b-a3a4-4c66-b7ba-6d7460b892fd 276917df-19f3-4d68-9ec8-e855a0865b7e a5524deb-0f92-4095-a5f2-2f6dec2956ff c7c0b99a-297e-46fa-b524-5289ca339128 df481def-4d6c-47b5-8919-faac3da756f0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print