ភ្នំពេញ ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនប្រុសមួយនៅពាក់កណ្តាលផ្លូវ ខណៈកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះចេង ហួរ លក់ម៉ាសុីនកិនស្រូវ តាមផ្លូវ២១៧កែងផ្លូវលេខ១០៩សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ស្រីខាងលើមានឈ្មោះ សោម ស្រី អូន ភេទស្រី អាយុ២៤ ឆ្នាំកម្មករលាងម៉ូតូនៅមុ្តំផ្សារអូឬស្សីប្ដីមានឈ្មោះ សឿន ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលាងម៉ូតូនៅមុ្តំផ្សារអូឬស្សី ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុ ស្រ្តីឈឺពោះឆ្លងទន្លេបានធ្វើដំណើរតាមម៉ូតូរ៉ឺម៉កកង់៣ចេញពីផ្សារអូរឫស្សី ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងដើម្បីឆ្លងទន្លេ ។ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឈឺពោះកើតបានកូនប្រុសមួយតែម្តង ។ ភ្លាមៗនោះ
អ្នកធ្វើដំណើរតាមផ្លូវក៏បានឃើញហើយគួរអោយអាណិតក៏បាននាំគ្នាជួយជាថវិកាម្នាក់បន្តិចៗផងដែរ។
ក្រោយកើតហេតុ រថយន្តមន្ទីរពេទ្យកាល់ម៉ែតបានមកដឹកស្ត្រីជាម្តាយ និងទារកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតផងដែរ ៕ ស រស្មី