ឆក់ទូរស័ព្ទជនបរទេសមិនបានសម្រេចហើយត្រូវគេទាញទម្លាក់ពីលើម៉ូតូវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាចោរឆក់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន ខណៈពេលជនសង្ស័យរូបនោះនិងបក្ខពួកធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៥១ ផ្សារតាប៉ាង ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

តាមសម្ដីជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងបក្ខពួកម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ឌុបគ្នាមកពីដើរលេង ដោយជិះតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនបរទេសមួយក្រុមមានប្រុស-ស្រី កំពុងដើរចុចទូរស័ព្ទ រូបគេក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនបរទេសនោះតែម្តងទៅ ។ ភ្លាមៗនោះត្រូវបានជនបរទេសដឹងខ្លួនក៏ចាប់ទាញរូបគេដែលអង្គុយពីក្រោយបណ្តាលឲ្យធ្លាក់ពីលើម៉ូតូ ហើយត្រូវបងប្អូននៅម្តុំនោះព្រួតវាយរងរបួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យធ្វើការសាកសួរនាំនៅប៉ុស្តិ៍ផ្សារថ្មីទី៣ ។ ចំណែកជនរងគ្រោះវិញមិនបានមកដាក់ពាក្យបណ្តឹងទេ ព្រោះថាពួកគេអត់មានបាត់បង់របស់របរអ្វីទេ ៕ សុខាសែនជ័យ

...

sokha2 (2) sokha2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print