គូកន២នាក់ ត្រូវ​នគរបាលស្រុកស្ទឹងហាវចាប់ខ្លួនជាមួយនឹងថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ថាសមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណីឃាត់ខ្លួនជនសង្ស័យ២នាក់។

ជនសង្ស័យត្រូវឃាត់ខ្លួនទី១.ឈ្មោះ ឈួន សួរ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ និងទី២.ឈ្មោះ ឈួន ឈូន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនេសាទ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅក្នុងភូមិថ្មី ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

ករណីនេះសមត្ថកិច្ចចាប់បានថ្នាំញៀនមេតំហ្វេតាមីនចំនួន៥កញ្ចប់ ក្នុងនោះមាន៤កញ្ចប់ធំ និង១កញ្ចប់តូចដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ

...

kps (5) kps (7) kps (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print