ជិះម៉ូតូគ្មានស្លាកលេខ ត្រូវសមត្ថកិច្ចឃាត់ខ្លួនឆែកឆេររកឃើញគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៥ និង១០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្ដែងពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច មុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្លូវ២៨៩ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ១-ឈ្មោះ ជួប មករា ហៅ មករា ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលលេខ៧ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ លាង ពៅ ហៅ ពៅ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលលេខ ៧ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ៖ ក្រាមពណ៌សថ្លា១កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ), ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ អត់ស្លាកលេ, ទូរស័ព្ទចំនួន២គ្រឿង។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៥៖១០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ពេលមកដល់ចំណុចមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្លូវ២៨៩ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានប្រទះឃើញជនសង្ស័យ២នាក់កំពុងជិះម៉ូតូដោយគ្មានពាក់ស្លាកលេខ ភ្លាមនោះ កម្លាំងក៏ឃាត់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លា១កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ទើបឃាត់ខ្លួនជាក់ស្ដែងរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...

IMG_2945 IMG_2946

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print