ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីពេទ្យនិង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេង្តកំពង់ធំ។
សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញអ្នកជិះម៉ូតូម៉ាកMSX ពណ៌ស ពាក់ស្លាកលេខកំពង់ធំ1I-8673 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយគេឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតញម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នា លុះដល់កន្លែងកើតហេតុខាងលើបុរសវ័យចំណាស់បានបត់ម៉ូតូក្នុងគោលបំណងចូលវត្តបារាយណ៍ជាន់ដែកតែជាអកុសលក្មេង២នាក់ជិះម៉ូតូលឿនពេកបណ្តាលឱ្យបុកគាត់ពេញទំហ៊ឹងដួលបោកក្បាលនិងថ្នល់ជាតិបែកក្បាលឈាមចូលខួរដឹកយកទៅសង្រ្គោះនៅមន្ទីីរពេទ្យបង្អែកបារាយណ៍ តែអកុសលបុរសវ័យចំណាស់បានបាត់បង់ជីវិតទៅហើយ។
ចំណែកជនរងគ្រោះទាំង២នាក់ដែលជិះម៉ូតូម៉ាកMSXរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ។ រីឯម៉ូតូខូចខាតទាំងសង់ខាងស្ទើរទាំងស្រុង។
នគរបាលចរាចរស្រុកបារាយណ៍បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះម៉ក់ លាង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកអ្នកបើកបរម៉ូតូMSXឈ្មោះយាន ធឿន ភេទប្រុស អាយុ២៥ឆ្នាំ(របួសធ្ងន់) និងម្នាក់ទៀតឈ្មោះជា ចិត្រ ភេទប្រុស អាយុ២១ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានឪពុកម្តាយបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ រីឯសាកសពជនរងគ្រោះប៉ូលិសប្រគល់ឱ្យបងប្អូនសាច់ញាតិយកទៅធ្វើចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី
...