ឃាតកម្មដ៏ឃោឃៅ! បុរសម្នាក់ត្រូវបានគេសម្លាប់រួចយកទៅដុតបំណងកម្ទេចសាកសព

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេសម្លាប់យកទៅដុតចោលនៅគំនរឫស្សី នៅដីឡូត៍មួយកន្លែងក្នុងសង្កាត់ប្រទះឡាង បានបង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៧ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះណូន សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកដឹកកាតុងរោងចក្រ រស់នៅក្នុងភូមិស្លែងគង់ ឃុំដេីមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពដដែលបានបន្ដថា ជារៀងរាល់ថ្ងៃជនរងគ្រោះនិងប្រពន្ធរបស់គាត់តែងតែចេញពីផ្ទះនៅម៉ោង៦ព្រឹក ដេីម្បីទៅដឹកតាតុងនៅតាមបណ្ដារោងចក្រនៅក្នុងរាជធានីភ្នំពេញ លុះមកដល់ព្រឹកកេីតហេតុប្ដីរបស់គាត់បានចេញរថយន្ដតែម្នាក់ដូចសព្វដង ដោយទុកប្រពន្ធឲ្យនៅផ្ទះព្រោះប្រពន្ធរបស់គាត់ជាប់រវល់ជួយហែរជំនូនការអ្នកជិតខាង រហូតមកដល់ម៉ោងកេីតហេតុខាងលេីទេីបមានគេរាយកាណ៍ប្រាប់ថា គេបានឃេីញបុរសម្នាក់ដែលបេីករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លា់ភ្នំពេញ3D-8343 ត្រូវបានគេសម្លាប់យកមកដុតចោលនៅគំនរឫស្សី ក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ក្រោយពីទទួលបានព័ត៌មានភ្លាមប្រពន្ធរបស់គាត់បានមកដល់កន្លែងកេីតហេតុទេីបដឹងថា ជាប្ដីរបស់ខ្លួនពិតមែន។

ក្រោយពេលកេីតហេតុខាងសមត្ថកិច្ចជំនាញបានធ្វេីកោសល្យវិច័យទេីបដឹងថា បុរសខាងលេីនេះពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាដកមែន ប៉ុន្តែគ្មានប្រភពណាអាចបញ្ជាក់ប្រាប់ថា សពជនរងគ្រោះមិនដឹងត្រូវគេសម្លាប់នៅទីណាយកមកដុតចោលនៅកន្លែងកើតហេតុ ឬសម្លាប់និងដុតនៅកន្លែងហេតុនោះទេ ។

លោក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាក់ប្រាប់ថា លោកនិងធ្វេីការស្រាវជ្រាវទៅលេីករណីខាងលេីនេះដោយយកចិត្តទុកដាក់ដេីម្បីតាមចាប់យកជនដៃដល់មកដាក់ទោសទៅតាមផ្លូវច្បាប់ឲ្យខានតែបាន។

បន្ទាប់ពីធ្វេីកោសល្យវិច័យរួចមកខាងសមត្ថកិច្ចបានធ្វេីលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕ភារ៉ា ដង្កោ

...

Gimm (6) Gimm (2) Gimm (1) Gimm (5) Gimm (4) Gimm (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print