ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនយុវជន៧នាក់ដែលប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ផ្ទះសំណាក់ និងមានដាវជាប់នឹងខ្លួនផង។
សមត្ថកិច្ចបានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំង៧នាក់ខាងលើនេះ មុនដំបូងកម្លាំងបានជិះល្បាតប្រទះឃើញឈ្មោះ រឿន សត្យា ភេទប្រុស អាយុ២៤ឆ្នាំ ដែលជាមុខសញ្ញាសង្ស័យ រួចក៏ឃាត់ដើម្បីឆែកឆេរឃើញក្នុងម៉ូតរបស់ជននេះមានដាវ១ដើមក៏សួរនាំឈានទៅដល់ឃាត់ខ្លួនបក្ខពួក៦នាក់ទៀតដែលកំពុងនាំគ្នាពរពាក់់ពពួនប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់នៃផ្ទះសំណាក់យីហោ ១៦៦ ផ្លូវលេខ១១១K សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយឆែកឆេរនៅក្នុងបន្ទប់មានទាំងថ្នាំញៀនប្រភេទក្រាមពណ៌ស៣កញ្ចប់តូច សម្ភារប្រើប្រាស់មួយចំនួន និងដក់ហូតយកម៉ូតូចំនួន៥គ្រឿងដើម្បីយកមកផ្ទៀងផ្ទាត់ឯកសារ។
ករណីខាងលើនេះ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ដោយមានការសហការពីអាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យផងដែរ។
ក្រុមយុវជណដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ សុខ ឈៀង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ទី២.ឈ្មោះ សុខ លាភ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ទី៣.ឈ្មោះ រ៉ាន់ វឿយ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជួលសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី៤.ឈ្មោះ រឿន សត្យា ហៅយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពៅធិ៍សែនជ័យ ទី៥.ឈ្មោះ ដុស ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពៅធិ៍សែនជ័យ ទី៦.ឈ្មោះ វន់ កែវ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី៧.ឈ្មោះ ជាន់ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅតាមបណ្តោយផ្លូវវេស្រេង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីធ្វើតេស្តលើយុវជនទាំង៧នាក់នេះ គឺពួកគេទាំងអស់មានជាប់សារធាតុញៀននៅក្នុងខ្លូន ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕ អរុណរះ