⁠⁠⁠កម្លាំងព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖  កម្លាំងនគរបាល ខណ្ឌ៧មករា បានធ្វើការឡោមព័ទ្ធចាប់ រថយន្តកាមរីបាឡែនមួយគ្រឿង  បន្ទាប់ពីសង្ស័យថាជាក្រុមជួញដូរ គ្រឿងញៀន មានការ ភ្ញាក់ផ្អើលមួយនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី០៤ ខែឧសភាឆ្នាំ២០១៧ ស្ថិត នៅ ខាងក្រោយភោជនីយដ្ឋាន « ថ្មដា » ក្នុងសង្កាត់ មនោ រម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


ប្រភព ឱ្យ ដឹង ថា នៅ ក្នុង រថយន្ត ខាងលើ នោះ គឺ មាន មនុស្ស ប្រុស – ស្រី ចំនួន ៤ នាក់ ដែល ក្នុង ចំណោម ៤ នាក់ គឺ មាន ២ នាក់ ជា មុខសញ្ញា ជួញដូរ គ្រឿងញៀន យ៉ាង សកម្ម នៅ ក្រុង ព្រះ ដី ហ នុ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួននិងរថយន្តខាងលើយកមកអធិការដ្នាននគរបាលខណ្ឌ៧មករា យកមកឆែកឆេរមិនឃើញគ្រឿងញៀនទេក៏បន្តទៅឆែកឆេរនៅផ្ទះជួលមួយកន្លែងដែលនៅក្បែរកន្លែងកើតហេតុខាងលើ។ 


ប្រភពបន្តថា បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបាននាំទាំងមនុស្សទាំងរថយន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករាភ្លាម ៗ ។ បើតាមការ បង្ហើប ថា ក្រុម នេះ មាន ដីកាចាប់ខ្លួន របស់ សាលាដំបូង ខេត្ត ព្រះ សីហ នុ រួច ហើយ ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី

G-1 G-2 G-3 G-4 G-5 G-6

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print