ស្លាប់និងរបួស៤នាក់ក្នុងករណីម៉ូតូបុកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចមនុស្ស៤នាក់ ម្នាក់ស្លាប់និង៣នាក់រងរបួសធ្ងន់ ក្នុងករណីម៉ូតូបុកនិងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវចូលភូមិស្នោទី១ សង្កាត់សុព័រទេព ក្រុមច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បងជីវិតឈ្មោះទេព ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មានទៅលំនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា។

រីឯភាគីម៉ូតូម្ខាងទៀតដែលរងរបួសធ្ងន់ឈ្មោះឌូ សុវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន របរបួសបាក់ជើងខាងស្តាំ និងអ្នករួមដំណើរឈ្មោះស៊ឹម សុនហ៊ន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់។

មន្ត្រីនគរបាលខាងលើបានបន្ថែមថា ក្រោមកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ រីមន្ត្រីនគរបាលខាងលើបានបន្ថែមថា ក្រោមកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ រីឯជនរងគ្រោះដែលស្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅលំនៅដ្ឋាន ក្រោយពីសមត្ថកិច្ចចុះវាស់វែងយកម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់។

តាមសាក្សីឃើញហេតុការណ៍ឲ្យដឹងថា ម៉ូតូជនរងគ្រោះទាំង២គ្រឿងនេះ មុខកើតហេតុបានធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយម៉ូតូស្កុបពី ធ្វើដំណើរពីកើត និងម៉ូតូវេវ ធ្វើដំណើរពីត្បូងទៅជើងរួចបត់ឆ្លងថ្នល់ក៏បានបុកគ្នាកតែម្តង៕ សេនា ស័ក្តិ

...

tra (1) tra (3) tra (2) tra (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print