យ៉ាងហោចណាស់ក៏មានអ្នកដំណើរ ២៧នាក់រងរបួសនៅលើយន្តហោះរបស់ក្រុមហ៊ុន Aeroflot ដែលហោះហើរ ចេញពីទីក្រុងមូស្គូ ទៅកាន់ទីក្រុងបាង កកប្រទសថៃ កាលពីថ្ងៃទី១ខែឧសភា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើដោយសារតែយន្តហោះ ហោះចំអាកាសធាតុ អាក្រក់។
សារព័ត៌មានCNN បានផ្សាយថា ក្នុង ចំណោមអ្នករងរបួសមានជនជាតិរុស្ស៊ី ២៤នាក់ និង ជនជាតិថៃ៣នាក់។ គ្រោះ ថ្នាក់ខាងលើ កើតឡើង ពេលយន្តហោះត្រៀមចុះចត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ក្នុងទីក្រុងបាងកក ពេល បន្ទាប់ខ្លួនក៏ចំអាកាសធាតុ ចលាចល( គឺ ដូចជាខ្យល់កួច)។
ប្រភពព័ត៌មានពី ស្ថានទូតរុស្ស៊ីនៅក្នុងប្រទេសថៃបានឲ្យដឹងថា «អ្នកដំណើរ ដែលរងរបួសគឺដោយសារតែ មិនដាក់ខ្សែក្រវាត់សុវត្ថិភាព។អ្នករងរបួសទាំងអស់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ ដោយមានរងរបួសផ្សេងៗគ្នា ដែលភាគ ច្រើនគឺបាក់ឆ្អឹង និងជាំសាច់ជាដើម។ អ្នក រងរបួសមួយចំនួនត្រូវធ្វើការវះកាត់ ហើយ ពេលនេះនៅមានអ្នករបួស ១៥នាក់ ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ប្រភពព័ត៌មាន ពីមន្ត្រីសន្តិសុខថៃ បានឲ្យដឹងថា មានអ្នកដំណើរ ៣០នាក់រង របួសក្នុងនោះមាន៣នាក់ សុំទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផ្សេង ។ចំណែក២៧ នាក់ទៀត បញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ Samitivej Srinakarin ក្នុងក្រុងបាង កក។
ជើងហោះហើរខាងលើមានលេខ SU 270របស់ក្រុមហ៊ុន Aeroflot ដែលមាន យន្តហោះប្រភេទ Boeing 777 ។នៅ ពេលមានគ្រោះថ្នាក់កើតឡើង នៅលើ យន្តហោះមានអ្នកដំណើរដល់ទៅ ៣១៨ នាក់ និងក្រុមពហុនិកា ១៤នាក់។ ហេតុ ការណ៍កើតឡើង មុនពេលចុះចត៤០នាទី ពេលនោះយន្តហោះស្ថិតនៅលើដែន អាកាសប្រទេសមីយ៉ាន់ម៉ានៅឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី