ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅក្នុង ភ្នក់គំនរឫស្សីក្នុងដីឡូត៍មួយកន្លែងនៅ ឆ្ងាយពីផ្ទះប្រជាពលរដ្ឋស្ថិត ក្នុងសង្កាត់ ប្រទះឡាង ខណ្ឌដង្កោ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ អង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ការស្លាប់របស់បុរសនេះដំបូងឡើយគេនឹក ស្មានថាជារឿងឃាតកម្មតែក្រោយពេល សមត្ថកិច្ចស្រាវជ្រាវអស់រយៈពេលច្រើន ម៉ោងទើបដឹងថា ជារឿងជនរងគ្រោះធ្វើ អត្តឃាតទៅវិញ។
តាមការបញ្ជាក់ពីសាច់ញាតិជនរង គ្រោះបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ណូន សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរអ្នកដឹកក្រដាសកាតុងរោង ចក្រ រស់នៅក្នុងភូមិស្លែងគង់ ឃុំដេីមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពដដែលបានបន្ដថា ជារៀងរាល់ ថ្ងៃជនរងគ្រោះ និងប្រពន្ធរបស់គាត់តែង តែចេញពីផ្ទះនៅម៉ោង៦ព្រឹកដេីម្បីទៅដឹក ក្រដាសកាតុងនៅតាមបណ្ដារោងចក្រនៅ ក្នុងរាជធានីភ្នំពេញ។ លុះមកដល់ព្រឹកកេីត ហេតុប្ដីរបស់គាត់បានចេញរថយន្ដតែម្នាក់ ដូច សព្វមួយដង ដោយទុកប្រពន្ធឲ្យនៅផ្ទះ ព្រោះប្រពន្ធរបស់គាត់ជាប់រវល់ជួយហែ ជំនូនរៀបមង្គលការកូនអ្នកជិតខាង។ លុះ មកដល់ម៉ោងកេីតហេតុខាងលេីទេីបមាន គេរាយកាណ៍ប្រាប់ថាគេបានឃេីញបុរសម្នាក់ដែលបេីករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-8343 ត្រូវបានគេសម្លាប់យកមកដុតចោលនៅ គំនរឫស្សី ក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ក្រោយពី ទទួលបានព័ត៌មានភ្លាមប្រពន្ធរបស់គាត់ បានមកដល់កន្លែងកេីតហេតុទេីបដឹងថា ជាប្ដីរបស់ខ្លួនស្លាប់ក្នុងភ្នក់ភ្លើងដោយផ្សែង រុំខ្មៅពេញខ្លួនក៏យំសោកបោកខ្លួនរហូត សន្លប់។
ក្រោយពេលកេីតហេតុខាងសមត្ថកិច្ច ជំនាញបានចុះមកធ្វេីកោសល្យវិច័យទេីប ដឹងថាបុរសខាងលេីនេះពិតជាស្លាប់ដោយ សារករណីឃាតកម្មពិតប្រាកដមែន ដោយ ឃាតកសម្លាប់រួចយកប្រេងម៉ាស៊ូតស្រោច លើសពដុតបំបិទដាន។ ប៉ុន្តែគ្មានប្រភព ណាអាចបញ្ជាក់ប្រាប់ថា ជនរងគ្រោះត្រូវ គេសម្លាប់នៅទីណាហើយដឹកយកមកដុត ចោលនៅកន្លែងកើតហេតុ ឬសម្លាប់និង ដុតនៅកន្លែងកើតហេតុនោះទេ ខណៈ ដែលគេឃើញមានប៊ីដុងប្រេងចំណុះ៣០ លីត្រមួយមានបន្សល់ទុកប្រេងម៉ាស៊ូតជាង កន្លះកាន និងរថយន្តរបស់ជនរងគ្រោះនៅ ឆ្ងាយពីសពជាង២០ម៉ែត្រ។
លោក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោបានបញ្ជាក់ប្រាប់ថាលោកនិងស្រាវជ្រាវទៅលេីករណីខាងលេីនេះដោយ យកចិត្តទុកដាក់ដេីម្បីតាមចាប់ជនដៃដល់ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ឲ្យ ទាល់តែបានខណៈដែលលោក និងសមត្ថ កិច្ចជំនាញសន្និដ្ឋានថា ករណីនេះកើតឡើង ដោយសាររឿងគំនុំយ៉ាងសីុសាច់ហុតឈាម រវាងឃាតកនឹងជនរងគ្រោះ។
បន្ទាប់ពីធ្វេីកោសល្យវិច័យរួចមកសមត្ថ កិច្ចជំនាញបានធ្វេីលិខិតប្រគល់សពទៅ ឲ្យក្រុមគ្រួសារដេីម្បីដឹកយកទៅធ្វេីបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន៕ ភារ៉ា ដង្កោ