ស្លាប់ទៀតហើយ!! ព្រោះស្រូវពេលមេឃកំពុងធ្លាក់ភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគ្រោះធម្មជាតិ (រន្ទះបាញ់) ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះកំពុងព្រោះស្រូវនៅវាលស្រែក្បែរភូមិ គ្រាដែលមេឃកំពុងធ្លាក់ភ្លៀងលាយឡំដោយខ្យល់ផ្គររន្ទះ។

គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចវាលស្រែក្បែភូមិ ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពពីមូលដ្នានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រុំ សុីម ភេទប្រុស អាយុ ៥៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា ការដែលគ្រោះថ្នាក់គ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងនេះ នៅគ្រាដែលជនរងគ្រោះគាត់កំពុងព្រោះស្រូវ នូវវាលស្រែក្បែភូមិ ខណៈនោះក៍ស្រាប់តែមេឃប្រែពណ៏ខ្មៅ ធ្លាក់ខ្យល់ រលឹមស្រិចៗ លាយឡំផ្គររន្ទះ ភ្នែកបន្ទោលឆ្វាច់ៗក៍ត្រូវរន្ទះបាញ់តែម្តង ធ្វើឲ្យបុរសរងគ្រោះដួលឃ្ពោគទៅនឹងដីអាចម៍ណាស់ស្លាប់ភ្លាម។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រោយមានហេតុការណ៍នេះបានកើតឡើង សមត្តកិច្ចជំនាញពាក់ព័ន្ធសហការគ្នាចុះពិនិត្យ លទ្ធផលពិតជាស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់)ពិតៗប្រាកដមែន ទើបប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី ៕  បឹុម ពិន

...

36955a7f-7e6d-4063-ba97-c12bc6fbb333 bf8519ac-ac86-4571-b667-6dd6e9caf394

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print