គ្រាន់តែបើករុឺម៉កកងបីវ៉ាម៉ូតូសោះស្រែកជេរគ្នានិងកើតជាហិង្សាបង្ករបួសស្នាមទៀត

ចែករំលែក៖

ភ្នំពេញ៖ ករណីហិង្សាមួយបានកើតឡើងរវាងភាគីខាងរុឺម៉កកង់បីនិងភាគីខាងក្រុមម៉ូតូបានដេញវាយតប់គ្នាពេញដងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ។ ដែរហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវ១៦៣ក្បែរស្តុបទួលទំពូង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះញឹក បុរី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជានាក់រត់រ៉ឺម៉កកង់បី ស្នាក់នៅសង្កាត់ឫស្សីកែវ មានស្រុកកំណើតនៅឃុំបន្ទាយដី ខេត្តពោធិ៍សាត់ និងបើកបររ៉ឺម៉កកង់បីមួយគ្រឿង អត់មានស្លាក់លេខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូមួយក្រុមមាន៣ទៅ៤គ្រឿងបើកបរដោយមនុស្ស៧ទៅ៨នាក់ ក្នុងនោះមានប្រុសមានស្រី បានធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលនោះស្រាប់តែមានភាគីខាងរុឺម៉កកង់បីបានជិះមកពីក្រោយ បើកបរដោយបុរសម្នាក់ រួចក៏បានបើកវ៉ាជែងខាងស្តាំម៉ូតូខាងលើ ក៏ស្រាប់តែឮសម្លេងជេរគ្នាពេញផ្លូវសាធារណៈ លុះមកដល់ចំណុចកើតហេតុស្រាប់តែបង្កជាហិង្សាដេញវាយគ្នាពេញដងផ្លូវបណ្តាលឲ្យបុរសរងគ្រោះខាងរុឺម៉កកង់បីរងរបួសបែក្បាល ។ ភ្លាមៗនោះកម្លាំងរបស់កងរាជអាវុធហ្ថតខណ្ឌចំកាមនចុះអន្តរាគមន៍ឃាត់បានបុរស២ដែលមិនស្គាល់ឈ្មោះ ចំណែកឯកប្ខពួកឯទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល និងបុរសរងគ្រោះនាំខ្លួនយកទៅសាកសួរនៅបមូលដ្ឋានកងរាជអាវុធហ្ថតខណ្ឌចំកាមន។

បើតាមសម្តីពីរបុរសរងគ្រោះខាងលើបានឲ្យដឹងថា នៅពេលកើតហេតុគាត់ទើបតែចេញមកពីខាងមុខធនាគារ ក្រេឌីត ដែលនៅតាមបណ្តោយផ្លូវ១៦៣ហើយជិះបំណងទៅយកម៉ូយនៅផ្សារទំនើបអ៊ីអន ហើយដោយសារតែប្រញាប់ទៅយកម៉ូយ គាត់ក៏បានបើករ៉ឺម៉កកង់បីវ៉ាខាងស្ដាំក្រុមម៉ូតូខាងលើ រួចក៏ត្រូវក្រុមម៉ូតូស្រែកជេរ ហើយគាត់ក៏បានស្រែកឲ្យវិញថា ម៉េចចាំបាច់ជេរ រួចគាត់ក៏ជិះទៅមុខទៀតស្រាប់ម៉ូតូមួយគ្រឿងមកកាក់ពីមុខបំណងរករឿង ហើយគាត់ក៏បានដកដែកដូយចេញពីរុឺម៉កយកមកការពារខ្លួន បែរជាពួកគេស្ទុះមកវាយរូបគាត់បណ្ដាលឲ្យបែកក្បាលតែម្តង។

បច្ចុប្បន្នបុរសទាំង២ត្រូវបានកម្លាំងកងរាជអាវុធហ្ថតខណ្ឌចំការមននាំខ្លួនយកទៅសាកសួរនាំដើម្បីចាក់ការទៅតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ

...

Gim (5) Gim (4) Gim (2) Gim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print