លី ច័ន្ទសីហា រៀបការទទួលភ្ញៀវជាង១២០០នាក់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង លី ច័ន្ទសីហា បានចូលរោងការជាផ្លូវការហើយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះដែលស្វាមីនាងត្រូវបានគេស្គាល់ថាជា និស្សិតយោធា ច័ន្ទ ថៃសេង ក្រោយភ្ជាប់ពាក្យអស់មួយឆ្នាំហើយ។ មង្គលការដ៏ធំដុំរបស់នាងនឹងមានភ្ញៀវមិនតិចជាង១២០០នាក់នោះទេ ដែលមួយចំនួនជាសិល្បករ។

លី ច័ន្ទសីហាបានសម្រេចចិត្តមិនទទួលការងារសិល្បៈបណ្តោះអាសន្នក្រោយកៀកថ្ងៃចូលរោងការ ។

លី ច័ន្ទសីហា នាងពិតជាហត់នឿយខ្លះៗនឹងការងារជាច្រើនប៉ុន្តែនាងសប្បាយចិត្តខ្លាំងដែលអាចដឹកដៃបុរសដែលនាងស្រលាញ់ពេញចិត្ត ហើយមានការយល់ស្របពីមេបាទាំងសងខាងចូលរោងការនោះ។ នាងថា ភ្ញៀវនាងភាគច្រើនជាអ្នកសិល្បៈ ខណៈដែលភ្ញៀវខាងក្រុមគ្រួសារស្វាមីនាងក៏មានច្រើនដែរគឺប្រមាណ១០០តុនឹងត្រៀមប្រមាណ២០តុផ្សេងទៀតដែលសរុបប្រមាណ១២០តុឯណោះ។ នាងថា ក្រោយរៀបការរួចនាងនិងស្វាមីក៏សម្រេចចិត្តទទួលយកកំណើតកូនភ្លាមៗដែរប្រសិនមានឱកាសគ្រប់គ្រាន់។ នាងថា នឹងមិនដេករំពឹងទ្រព្យខាងក្រុមគ្រួសារស្វាមីនាងទាំងស្រុងទេក្រោយរៀបការ បើទោះបីជាឪពុកក្មេកនាងមានងារជាឯកឧត្តមក្តី គឺនាងនិងស្វាមីមានមុខរបររួចជាស្រេច។

តារាសម្តែងលី ច័ន្ទសីហា ទើបនឹងបើកដំណើរការងារហាងលក់កាបូប ស្បែកជើង និងគ្រឿងសម្អាងថ្មីមួយនៅខាងជើងសារមន្ទីរជាតិទួលស្លែង បន្ទាប់ពីបើកដំណើរការហាងសម្អាងការអស់រយៈពេលជាច្រើនឆ្នាំមកនោះ។ តួឯកស្រីរឿងមរណៈមាតារូបនេះបញ្ជាក់ដែរថាស្វាមីនាងគឺពេញចិត្តខ្លាំងចំពោះរាល់ការងាររកស៊ី ហើយក៏មានគម្រោងពង្រីកមុខរបរថ្មីផងដែរ។ នាងបន្តថា នាងនិងគូដណ្តឹងចង់បើកដំណើរការភោជនីយដ្ឋានថ្មីមួយទៀតនៅតំបន់សួនទឹកស៊ីដនីនៅតំបន់ព្រែកឯងដែលជាសួនទឹករបស់ក្រុមគ្រួសារអនាគតស្វាមី។

បើទោះបីជាបន្តពង្រីកការងាររកស៊ីកាន់តែច្រើនក្តីក៏នាងនៅតែមិនមានគម្រោងបញ្ចប់ការងារសម្តែងដែរគឺនៅតែសម្តែងដដែលមិនបោះបង់ទេ ព្រោះនាងស្រលាញ់ពេញចិត្តនឹងអាជីពនេះហើយអនាគតស្វាមីនាងក៏មិនបានហាមឃាត់ដែរ។ អ្វីដែលនាងចង់បានគឺក្រុមគ្រួសារដែលមានភាពកក់ក្តៅមួយ ពិសេសយើងចង់មានមុខរបរខ្លះដែលអាចជួយទ្រទ្រង់ជីវភាពឲ្យបានសមរម្យ៕ វឌ្ឍនា

...

ly chanseyha (10) ly chanseyha (8) ly chanseyha (12)ly chanseyha (1) ly chanseyha (3) ly chanseyha (6) ly chanseyha (5) ly chanseyha (4) ly chanseyha (11) ly chanseyha (7) ly chanseyha (13) ly chanseyha (9)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print