ចាប់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣នាក់ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តកណ្តាល ៖  ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលបង្រ្កាបចាប់ខ្លួន រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួន កាលពីវេលាម៉ោង១៥ និង២៥នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូលខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ខុន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ សេង ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៣-ឈ្មោះ ថៃ សុខគង់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនល្អនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល មានក្រុមជនសង្ស័យធ្វើសកម្មភាពប្រើប្រាសគ្រឿងញៀនរួចមក កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប្រឆាំងគ្រឿងខេត្ត និងនគរបាលស្រុកមុខកំពូល ចុះធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

...

6c2ea57d-7ab7-405e-b873-d163c1de8b8e 7de80df1-4473-4c0b-8723-0c309861a812 9e113780-526b-435d-be71-74d63eec1899 54791615-182d-441f-8b7c-ee2bc7374237 bf693546-acdf-4b19-89c2-77731ed35f98 e534ac3e-83d9-4e49-93c4-29fbcdf5ac7e eae589b3-74ca-4a23-b6b3-284ee2bf3abe

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print