រថយន្តLEXUS ក្រឡាប់ផ្ងារជើង និងរថយន្តពីរគ្រឿងរួមទាំងម៉ូតូ១គ្រឿងរងការខូចខាត និងធ្វើឲ្យប្ដីប្រពន្ឋពីរនាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១

ចែករំលែក៖

 ភ្នំពេញ ៖ រថយន្ដLEXUS មួយគ្រឿងបានបើកបរវ៉ាងជែងគេឯង ជ្រុលចង្កូតទៅបុកចំពីមុខរថយន្តSIENNAដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើយ៉ាងច្រង៉ាងនិងបានទៅប៉ះជាមួយរថយន្តនិងម៉ូតូរងគ្រោះចំនួន២គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត និងធ្វើឲ្យប្ដីប្រពន្ឋ២នាក់រងរបួសធ្ងន់ផងដែរ។

ហេតុការណ៍នេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុនិងឃើញហេតុការណ៍ខាងលើនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តSIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z. 5731 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តបង្កម៉ាកLEXUS RX300 ពណ៌ស ដែលពាក់ស្លាកលេខភ្នំពេញ2T.9910 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ដោយបញ្ច្រាស់ទិសជាមួយរថយន្តរងគ្រោះហើយបើកក្នុងល្បឿនលឿនរួមទាំងវ៉ាគេឯងទៀត បណ្ដាលឲ្យឆ្លងចូលផ្លូវរបស់រថយន្តរងគ្រោះ បានបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តLEXUS ក្រឡាប់ផ្ងារជើង ទៅប៉ះជាមួយម៉ូតូ១គ្រឿងដែលជិះឌុបគ្នាដោយប្ដីប្រពន្ឋ២នាក់បង្កឲ្យរងរបួសធ្ងន់ទាំង២ រួមទាំងប៉ះជាមួយរថយន្តមួយគ្រឿងទៀតបានចតទុកចោលនៅចញ្ចើមផ្លូវដោយម្ចាស់ចូលញុំការ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្ទួច ។

ក្រោយពេលកើតហេតុ ប្ដីប្រពន្ឋពីរនាក់ដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ដោយឡែកម្ចាស់រថយន្តបង្កនិងម្ចាស់រថយន្តរងគ្រោះខាងលើ គឺមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ហើយក្រោយពីកើតហេតុ នោះ ភាគីខាងរថយន្តរងគ្រោះដែលបានខូចខាតបន្ទិចបន្ទួចនោះគឺបានបើករថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុបាត់ដោយមិនទាមទារសំណងអ្វីនោះទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ។

ចំណែកឯម៉ូតូរងគ្រោះក៏មិនបានស្គាល់ម៉ាកនិងស្លាកលេខនោះដែរ ដោយសមត្ថកិច្ចប្រាប់ថាបានដឹកយកទៅរក្សាទុកនៅខណ្ឌបាត់ទៅហើយ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះចរាចរណ៍នៅកន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កហេតុនិងរថយន្តរងគ្រោះរួមទាំងម៉ូតូផងនោះ យកទៅរក្សាទុករងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕   ដោយ៖ភារ៉ា ដង្កោ

...

unnamed (1) unnamed (2) unnamed (3) unnamed (5) unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print