ស្រ្ដីចំណាស់ម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ រវាងរថយន្ដបុកនិងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ ៖នៅវេលាម៉ោ៣.៥០នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះចរាចរណ៍រវាង រថយន្ត ម៉ាក កាម៉ារី ហើម បុកនិងម៉ូតូ បានកើតឡើង នៅចំណុចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា   ហេតុការណ៍នេះបង្កឡើងដោយរថយន្ត ម៉ាកកាម៉ារី ហើម ឆ្នាំ៩៣ ពណ៍បៃតងចាស់ ស្លាកលេខ ពោធិ៍សាត់ 2A_0397 បើកបរដោយ ឈ្មោះ ប៊ុត ចាន់ជេស្តា ភេទប្រុស អាយុ ៣១ឆ្នាំរស់នៅភូមិអូរ ពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ច(ឃាត់ខ្លួន) បានបើកទៅបុកម៉ូតូ ម៉ាកវ៉េវអាល់ហ្វា ស្លាកលេខ សៀមរាប 1A_0905 បើកបរដោយឈ្មោះ បៀន លន ភេទប្រុស អាយុ៦០ឆ្នាំ របួសធ្ងន់(ជាប្ដី)  អ្នករួមដំណើរឈ្មោះ ឈាន ធួក  អាយុ៥៧ (ស្លាប់)ជាប្រពន្ធ  ឈ្មោះ ស៊ិន ឆឹង ភេទ ប្រុស អាយុ ១៣ ឆ្នាំ (របួសធ្ងន់)កូន  និងឈ្មោះ ស៊ិន សំនៀង ភេទស្រី អាយុ ១១ ឆ្នាំ (របួសធ្ងន់) កូន រស់នៅភូមិខ្មាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

បន្ទាប់កើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅមណ្ឌលសុខភាពសាលាវិស័យ  វត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គដើម្បីដោះស្រាយគ្នាតាមច្បាប់។ចំណែកសាកសពត្រូវបានសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

...

Capture2Capture1 Capture3 Capture4 Capture5 Capture6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print