ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធក្នុងករណីចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី0៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញស្នងការនគរបាលខេត្តចុះការពារកោះរ៉ុងសន្លឹម បានសហការណ៍ជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលពាក់ព័ន្ធក្នុងករណីចោរកម្ម (លួចកុំព្យូទ័រលែតថប និងកាំមេរ៉ាថតរូបរបស់ជនបរទេស) កាលពីថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យ០២នាក់៖
  ១.ឈ្មោះ ភិន ថូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅនិងធ្វើការ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។
  ២.ឈ្មោះ ផេង ស្រិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជំនួយការចុងភៅ  ស្នាក់នៅនិងធ្វើការ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះមានគ្នា ០២នាក់
  ១.ឈ្មោះ CLANCY ROS BASIL អាយុ ៦៦ឆ្នាំ ជនជាតិអៀកឡង់ គណនេយ្យអ៊ីម៉ែល [email protected] បានបាត់បង់ កាំមេរ៉ាថតរូប ម៉ាកស៊ូននី a5100 ពណ៌ខ្មៅ ០១គ្រឿង កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ ។
  ២.ឈ្មោះ SERGHINI AMMED អាយុ ៦៦ឆ្នាំ គណនេយ្យអ៊ីម៉ែល [email protected] , [email protected] បានបាត់បង់ កុំព្យូទ័រលែតថប មេកប៊ុកប្រូ ពណ៌ទឹកប្រាក់ ០១គ្រឿង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ ។
+វត្ថុតាងចាប់យកបាន
-កុំព្យូទ័រលែតថប មេកប៊ុកប្រូ ពណ៌ទឹកប្រាក់ ០១គ្រឿង (ផលចោរកម្ម)
-កាំមេរ៉ាថតរូប ម៉ាកស៊ូននី ពណ៌ខ្មៅ ០១គ្រឿង (ផលចោរកម្ម) ។
-ទូរស័ព្ទដៃ ម៉ាក ណូគា ០២គ្រឿង (១ពណ៌ស, ១ពណ៌ខ្មៅ)
 ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕  ឆ្លាម សមុទ្រ
unnamed (1) unnamed


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print