ភ្នំពេញ ៖ បុរសជាមេការសំណង់ម្នាក់ត្រូវបានក្រុមជនបង្ក៣នាក់ដែលស្នាក់នៅផ្ទះជួលក្បែរគ្នាស្ទាក់កាប់ជាច្រើនកាំបិតនៅមុខបន្ទប់បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្លើលកាលពីវេលាម៉ោង ០៧និង២០នាទីយប់នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ណែម ឌៀ អាយុ៣២ ឆ្នាំមុខរបរ ជាងបៀកថ្នាំ ស្នាក់ភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំសំរោងស្រុកត្រាំងកក់ ខេត្តតាកែវ ។
តាមប្រភពពត៌មានពីមិត្តភ័ក្តិរបស់ជនរងគ្រោះឈ្មោះ មួន ជ្រង អាយុ៣១ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់នៅសង្កាត់ ផ្សារថ្មី២ខណ្ឌដូនពេញ ភូមិកំណើតនៅជាមួយគ្នា បាននិយាយថានៅមុនពេលកើតហេតុ ខ្លួនបានមកលេងមិត្តភក្តិខ្លួននៅភូមិកើតហេតុខាងលើ ។ហើយបានបបួលគ្នាទិញទឹកត្នោតជូរផឹកដោយចាក់បាស់រាំលេងមានគ្នា៦នាក់រាំ៣នាក់និង៣នាក់ទៀតកំពុងផឹក។ស្របពេលនោះ ស្រាប់តែមានជនបង្ក ឈ្មោះតាវែងបានជិះម៉ូតូម៉ាកស្មាសម្នាក់ឯងមានសៀតកាំបិតប័ងតោនឹងចង្កេះ។បន្ទាប់មកភាគីរងគ្រោះបាននិយាយថា( ម៉ិចបានជិះម៉ូតូមកបំរុងមកបុកពួកខ្ញុំ?)ជនបង្កបានឆ្លើយថា ម៉ិចពួកឯងចង់ចូល ប្រយ័ត្នអាញ់យកកាំភ្លើងមកបាញ់ ។
ភាគីខាងរងគ្រោះបានបន្តទៀតថាឯងខ្លាំយកមក ខណៈនោះក៏បានសម្របសម្រួលគ្នាស្ងាត់អស់ទៅ រីឯភាគីបង្កបានជិះម៉ូតូចេញទៅ បាត់។ លុះបក្ខពួករងគ្រោះនឹងជនរងគ្រោះផឹកទឹកត្នោតជូរអស់៣លីត្រនាំគ្នាទៅទិញ៥លីត្រទៀត ដោយរូបគាត់ជិះ២នាក់ជនរងគ្រោះ។ពេលមកពីទិញទឹកត្នោតជូរវិញ មកដល់ច្រកចូលជិតបន្ទប់ជនរងគ្រោះឃើញជនបង្កមានគ្នា៣នាក់ ហើយគាត់បាននិយាយថា សុំទោស បង ហើយជិះម៉ូតូយកទឹកត្នោតជូរយកទៅទុក។ក្រោយមកគាត់២នាក់ជនរងគ្រោះ ដើរមករកជនបង្កដែលកំពុងតែចុចទូរស័ព្ទ ។ លុះដើរ មកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កខាងលើ ទាញដាវសាំម៉ារៃកាប់ទៅលើជនរងគ្រោះជាច្រើនដាវរបួសធ្ងន់៣កន្លែង ចំហៀងមុខខាងឆ្វេងក្បាលនិងដៃធ្ងន់ធ្ងរនៅសល់ដង្ហើមចង្រិតត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទឯកជននៅជិតកន្លែងកើតហេតុតែដោយពេទ្យឯកជនពុំហានមើល បានបញ្ជូនបន្តទៅពេទ្យកាល់ម៉ែត។ ចំណែកឯជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈដែលកម្លាំងនគរ បាលមូលដ្ឋានសហការជាមួយនគរបាលខណ្ឌចុះទៅកន្លែងកើតហេតុ។
ក្រោយពេលពីកើតបងប្អូនជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅដើម្បីសុំឲ្យ កម្លាំងនគរបាលជួយអន្តរាគមន៍តាមចាប់ជនដៃដល់និងបក្ខពួកមកចាត់កាតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ
...