ពិតជាហ៊ានមែន!! នាំគ្នាជិះម៉ូតូចូលលួចទូរស័ព្ទដៃដល់ក្នុងផ្ទះគេ ថែមទាំងបើកទ្វាររថយន្តយកកាបបូបលុយជាងមួយពាន់ដុល្លារទៀត 

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាហ៊ានមែនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពចូលលួចយកទូរស័ព្ទ ដៃ១គ្រឿងដល់ក្នុងផ្ទះម៉ាស្សាបានហើយតែមិនអស់ចិត្តថែមទាំងធ្វើសកម្មភាពបើកទ្វាររថយន្តយកកាបូបលុយជាង១០០០ ដុល្លាពីក្នុងម៉ាកលុចសុីសRX400hតែត្រូវប្រជាពលរដ្ឋដែលជាជនរងគ្រោះឃើញទាន់បាននាំគ្នាដេញចាប់យកមកប្រគល់អោយសមមត្ថកិច្ច។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹកថ្ងៃទី ៧ ខែឧសភាឆ្នាំ២០១៧ នៅចំណុច មុខហាងថតរូបពេញចិត្ត ម្ដុំផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ភូមិ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ លន់ ខេមរះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនិងបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួននោះមានឈ្មោះ សល់ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ដោយឡែកជនរងគ្រោះទី១មានឈ្មោះ ខៀវ ចាន់នី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងម៉ាស្សា ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(កន្លែងកើតហេតុ) ជនរងគ្រោះទី២មានឈ្មោះ អុឹម សុធា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព៌តមានពីស្ដ្រីរងគ្រោះទី១ មានឈ្មោះ ខៀវ ចាន់នី បានអោយដឹងថាមុនពេលកើតហេតុរូបគាត់បាននៅខាងក្រោយផ្ទះបន្តិចក្រោយមកគាត់បានលឺសំលេងកូនគាត់យំហើយប្រាប់ថាមានគេយកទូរសព្ទ័ម៉ាក ហូវៃ ថេប របស់កូនគាត់ដែលកំពុងតែកាន់លេងនៅនិងដៃនោះយកទៅបាត់ហើយ ពេលនោះគាត់ចេញមកមើលក៍ឃើញគេឃាត់បានជនសង្ស័យម្នាក់ដែលបានលួចទូរសព្ទ័ដៃរបស់កូនគាត់ៗបន្តថាកូនរបស់គាត់ដែលមានអាយុ៤ឆ្នាំនោះបានអោយដឹងថាមានបុរសពីរនាក់បានប្រើអោយគេទៅទិញភេជ្ជះគោជល់១កំប៉ុងអោយ ហើយពេលនោះកូនរបស់គាត់បានបោះទូរសព្ទ័ចោលហើយក៍រត់ទៅទិញពេលនោះជនសង្ស័យម្នាក់បានចូលមកលួចយកទូរសព្ទ័នោះ ពេលពួកគេយកបានហើយក៍ចេញពីផ្ទះកើតហេតុរួចមកជនសង្ស័យទាំងពីរនាក់នោះមិនទាន់អស់ចិត្តក៍ឃើញជនរងគ្រោះម្នាក់ទៀតឈ្មោះ អុឹម សុធា បានបើករថយន្តម៉ាកលិចសុីRX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W 0367 ហើយបានមកចតនៅមុខហាងថតរូបពេញចិត្ត ហើយបានចូលទៅយករូបថតដែលបានផ្ដិតនៅទីនោះដោយមិនបានពន្លត់ម៉ាសុីននិងចាក់ចោររថយន្ត ឡើយ ហើយពេលនោះជនសង្ស័យខាងលើបានបើកទ្វាររថយន្តពីខាងធ្វេងហើយបានលូកយកកាបូបដែលជនរងគ្រោះដាក់នៅជិតកន្លែងដាក់លេខនោះបានសំរេចតែត្រូវបានម្ចាស់ងាកមកឃើញទាន់ក៍បានរត់ដេញប្រផាប់ចាប់ប្រភីងយកកាបូបបានមកវិញនិងឃាត់ខ្លួនបានម្នាក់ដោយសារតែជនសង្ស័យម្នាក់នោះរត់ឡើងលើម៉ូតូរបស់បក្សពួកគេមិនទាន់។

បើតាមការបញ្ជាក់របស់ម្ចាស់កាបូបដែលជនសង្ស័យខាងលើយកមិនបានសំរេចនោះ នៅក្នុងកាបូបរបស់គាត់មានលុយចំនួន១០០០ដុល្លា និងទូរសព្ទ័ដៃចំនួន២គ្រឿងម៉ាកiphone6 ១គ្រឿង និង iphone7 ១គ្រឿង ហើយលុយនៅក្នុងកាបូបនេះគឺគាត់ទុកបើកអោយកម្មកររបស់គាត់តែប៉ុនោះ។ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យម្នាក់នោះយកទៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មីដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេបានប្រព្រឹត្តអំពើដើរលួចនេះអស់រយះពេលមួយឆ្នាំមកហើយ ហើយធ្វើសកម្មភាពបាន៥ដង សំរេចបាន២ដង បានលុយ៤០០ដុល្លានិងទូរសព្ទ័៣គ្រឿង ។

ក្រោយពីទទួលចម្លើយសារភាពពីជនសង្ស័យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា

ea43922f-7277-4c93-8c79-9473859c5f91 22cd33eb-8a9c-4a5c-96cc-0e3793d07713  2ed90051-ba46-4ea2-aa2b-30020ae84046 8a9f59cd-5df1-4e46-91fe-aaeacf9ca71e 7809913a-3836-43b7-b959-45df0329cb7b 37dca722-6608-4dd3-837a-1237b09d7a4e 9a5fdc43-1b25-4a5c-b8e2-bb65a4cb1320

...

0e69da50-e165-47d8-af30-ceef2a96af78 2ed90051-ba46-4ea2-aa2b-30020ae84046 8a9f59cd-5df1-4e46-91fe-aaeacf9ca71e 9a5fdc43-1b25-4a5c-b8e2-bb65a4cb1320 22cd33eb-8a9c-4a5c-96cc-0e3793d07713 37dca722-6608-4dd3-837a-1237b09d7a4e 7809913a-3836-43b7-b959-45df0329cb7b ea43922f-7277-4c93-8c79-9473859c5f91

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print