ប្រជាពលរដ្ឋ១៣៦គ្រួសារ ទទួលអំណោយកាកបាទក្រហមកម្ពុជាពីអាជ្ញាធរខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានដឹកនាំមន្ត្រីសាលាខណ្ឌយកអំណោយរបស់កាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិដោយសាតែមានភ្លៀងមួយមេធំលាយឡំនិងខ្យល់ កន្រ្តាក់បោកបក់ចំផ្ទះប្រជាពលរដ្ឋចំនួន១៣៦ខ្នងកាលពីរសៀលថ្ងៃទី០៣ ខែ ឧសភាឆ្នាំ២០១៧។

លោកសុខ សម្បត្តិបានមានប្រសាសន៍ថា ក្នុងការចូលរួមចំណែកផងដែរដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយថែមទាំងទទួលរងគ្រោះពីប៉ាតុភូតធម្មជាតិត្រូវខ្យល់កន្ត្រាក់បោកបក់មកចំផ្ទះបណ្តាលអោយរលំនិងរបើកដំបូលផ្ទះអស់ជាច្រើនខ្នងបង្កភាពលំបាកដល់ប្រជាពលរដ្ឋ។

លោកសុខ សម្បត្តិអភិបាលខណ្ឌបន្តទៀតថា អំណោយដែលបានយកមកចែកជូនប្រជាពលរដ្ឋនៅពេលនេះមានអង្កចំនួន៣០គីឡូក្រាម និងមីយើងចំនួន១កេះ ក្នុងមួយគ្រួសារ លោកបន្តថាអំណោយទាំងនេះត្បិតតែមានតិចតួចក្តីតែអាចជួយសម្រាលដល់ការខ្វះខាតបានមួយពេលផងដែរ ក្នុងនាមអាជ្ញាធរតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋដែលមានទុក្ខលំបាកជានិច្ច ដោយមិនទុកអោយប្រជាពល់រដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

ប្រជាពលរដ្ឋដែលទទួលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិមានចំនួនសរុប១៣៦គ្រួសារគឺនៅសង្កាត់ព្រែកព្នៅមានចំនួយ៣៦ខ្នង រលំទាំងស្រុងចំនួន៥ខ្នង សង្កាត់សំរោងមានចំនួន៩០ខ្នង និងរលំ៣ខ្នង ហើក្នុង១គ្រួសារត្រូវទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មីយើងចំនួន១កេះនិងថវិការចំនួន២ម៉ឺនរៀលផងដែរ ៕

...

IMG_20170508_083938 IMG_20170508_083946 IMG_20170508_083955 IMG_20170508_083957 IMG_20170508_084000 IMG_20170508_084003 IMG_20170508_084007 IMG_20170508_084012 IMG_20170508_084016

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print