រថយន្តដឹកឈើគ្រញូងរបស់ចែម៉ាយ នៅស្រុកអន្លង់វែងអស់ល័ក្ខជាប់អន្ទាក់ព្រះរាជអាជ្ញាខេត្តកំពង់ធំ 

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ព្រះរាជអាជ្ញាខេត្តកំពង់ធំបានចាប់រថយន្តដែលដឹកឈើខុសច្បាប់ឆ្លងកាត់ដែនសមត្ថកិច្ចរបស់ខ្លួន ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ក្រោយពីទទួលបានពីព័ត៌មាន ពីសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ កំលាំងសមត្ថកិច្ចពាក់ព័ន្ធបានដាក់កម្លាំងឃ្លាំមើលរថយន្តមុខសញ្ញា ដែលដឹកជញ្ជូនបទល្មើសឈើគ្រញូងឆ្លងកាត់ ខេត្តកំពង់ធំ ជាច្រើនថ្ងៃមកហើយ ។ លុះដល់យប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៧ រថយន្តមុខសញ្ញារបស់ថៅកែគ្រញូង ស្រុកអន្លង់វែងបានមកដល់ខេត្តកំពង់ធំ ។

លោក អ៊ិត សុធា បានបញ្ជាក់ថា «កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដេញចាប់ថយន្តតែចាប់អត់បាន លោកក៏បានបញ្ជាឲ្យកងរាជអាវុធហត្ថស្រុកបារាយណ៍ ដាក់កម្លាំងស្ទាក់ចាប់ តែរថយន្តដឹកឈើគ្រញូងដឹងថា មានសមត្ថកិច្ចចាំឃាត់ខាងមុខ ក៏បានចតរថយន្ត ហើយចុះរត់ចោលរថយន្តបាត់ ទើសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកបារាយណ៍ចាប់បាន រថយន្តបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-4011 ពណ៌ខ្មៅ  ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ វេលាម៉ោង ៩និង៤៥នាទី ដែលដឹកឈើគ្រញូងពេញទាល់ដំបូល  ក្រោយពីចាប់បានក៏នាំយករថយន្ត នឹងវត្ថុតាង មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម  រងចាំវាស់វែង ចំនែកឈើគ្រញូងទាំងអស់នៅមិនទាន់ដឹងចំនួននៅឡើយទេ ដោយសារតែសមត្ថកិច្ចមេព្រៃកំពុងជាប់រវល់» ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ថៅកែឈើគ្រញូង ត្រូវបានគេសង្ស័យថា ជារបស់អ្នកស្រី ឃ្វៀង ធីម៉ាយ ហៅ ម៉ាយ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាឈ្មួញដឹកឈើគ្រញូងយ៉ាងសកម្ម ឆ្លងកាត់ខេត្តសៀមរាប កំពង់ធំ  ដោយមានអ្នករត់ការផ្លូវឈ្មោះ យឹម ភ័ណ្ឌ និង ឈ្មោះ សារឿន ។

តាមប្រភពព័ត៌មានបានបន្តថា អ្នកស្រី ឃ្វៀង ធីម៉ាយ ជាឈ្មួញឈើគ្រញូងដ៏ល្បីឈ្មោះ ពោពេញទៅដោយអំណាចពុំមាននណាហ៊ានប៉ះពាល់នៅស្រុកអន្លង់វែង ដោយសារតែគេដឹងថា មានអ្នកតូច អ្នកធំ ឃុបឃិតប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើ គ្រញូង កក្រើកតែពុំត្រូវបានបង្រ្កាបនោះឡើយ សូម្បីតែមេព្រៃ សមត្ថកិច្ចក៏ត្រូវបានគេសង្ស័យថា ប្រហែលជាត្រូវថ្នាំ សណ្តំអស់ហើយទើបការដឹកជញ្ជូនបានដោយរលូនជាប្រចាំ  ត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ចខេត្តកំពង់ធំ ៕  ប៊ុន រិទ្ធី

IMG-20170507-WA0019 IMG-20170507-WA0029 IMG-20170507-WA0031 IMG-20170507-WA0032 IMG-20170507-WA0034

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print