ក្មេងប្រុសស្រី៣នាក់ក្លាយជាក្មេងកំព្រា ខណៈលោកឪពុក ជាឧត្តមសេនីយ៍បើករថយន្តបុកពីក្រោយរថយន្តដឹកឈើស្លាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្មេងប្រុស-ស្រី៣នាក់បានក្លាយទៅជាក្មេងកំព្រា ខណៈដែលលោកឪពុកជាឧត្តមសេនីយ៍ត្រីបើករថយន្តម៉ាកហ្វដបោះ ពួយបុកគូថរថយន្តដឹកឈើស្លាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃសៅរ៍ទី៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ នៅត្រង់ចំណុចដេប៉ូលក់ឈើយីហោ ស្រី មុំ តាមបណ្តោយផ្លូវលេខ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រីដែលស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះឈ្មោះ ទៀវ ស៊ីណាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាស្នងការរង នៃស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានទីលំនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជិះរថយន្តម៉ាកហ្វដ ២បាំង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-8455 ។ ចំនែក ។ ចំណែកថយន្តដឹកកូនឈើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-2883 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុលោកឧត្តមសេនីយ៍ ទៀវ ស៊ីណាត បានបើកបររថយន្តរបស់ខ្លួនម៉ាកហ្វដ តាមបណ្តោយផ្លូវលេខ២០៦ ក្នុងទិសដៅពីក្រុងតាខ្មៅឆ្ពោះទៅរាជធានីភ្នំពេញ ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកគូថរថយន្តម៉ាក ហ៊ីយ៉ាន់ដាយដែលកំពុងចតនៅលើចិញ្ចើមផ្លូវ ដើម្បីទម្លាក់កូនឈើចូលក្នុងដេប៉ូលក់ឈើយីហោ ស្រី មុំ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឲ្យរថយន្តម៉ាកហ្វដរងការខូចខាតមួយចំហៀងទាំងស្រុង និងបណ្តាលឲ្យលោកឧត្តមសេនីយ៍ ទៀវ ស៊ីណាត រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ។

ប្រភពក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា លោកឧត្តមសេនីយ៍ ទៀវ ស៊ីណាត មានប្រពន្ធនិងកូនតូចៗ៣នាក់ ប្រុស២នាក់ ស្រី១នាក់ ។ នៅ យប់កើតហេតុ លោក ទៀវ ស៊ីណាត និងមិត្តភ័ក្របានទៅចូលរួមក្នុងពិធីមង្គលការមួយនៅឯកោះពេជ្រ ។ បន្ទាប់ពីពិសាភោជនីអាហារ រួច លោក ទៀវ ស៊ីណាត បានបើករថយន្តជូនមិត្តភ័ក្រទៅផ្ទះនៅសង្កាត់តាខ្មៅ ទើបបត់ត្រឡប់ក្រោយទៅលំនៅឋានវិញ ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុករថយន្តដឹកកូនឈើតែម្តង ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយភាគីរថយន្តដឹកកូនឈើ ដែលបាន ចតនៅលើចិញ្ចើមផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញា និងគ្មានដាក់ភ្លើងបំភ្លឺ ។ ដោយឡែកអ្នកបើកបររថយន្តហ្វដ បើកបរក្នុងល្បឿនលឿន ។

បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាក សពលោកឧត្តមសេនីយ៍ត្រី ទៀវ ស៊ីណាត ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕  ស្អាងជ័យ

...

8fc9cd85-c26e-47ff-a06e-50c0ce5de7849c85cdeb-d1b0-46b5-9b5d-ee7b1b82f0ef 2993dfb7-43cf-4f6d-87d2-2560b988d6f7  b23c0361-7a3e-435c-8e83-0b6bf97d2cee b137bdae-704e-447c-9d1c-1e08f359bd2d c6e3113d-c937-453c-845a-0e49b3b03c28 c952516a-c5e2-47a1-997e-8aabb373e903 cb522f32-02d1-452e-8b57-aafc7175fe71  cc23b80e-1886-4f2d-8f32-a0fe282c8b25

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print