កម្មករដេកយាមដី៧នាក់ កំពុងដេកស្រាប់តែក្រុមសមត្ថកិច្ចចូលទៅចាប់ឆៅៗតែម្តង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖  នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ៦ខែឩសភាឆ្នាំ២០១៧ រហូតមកដល់ពេលនេះ កម្មករយាមដីចំនួន៧នាក់ កំពុងស្ថិតនៅក្នុងការឃុំខ្លួននៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដោយមិនមានមូលហេតុច្បាស់លាស់ នៅឡើយ។

គ្រួសារកម្មករស៊ីឈ្នួលមើលដីឲ្យគេទាំង៧នាក់ដែលត្រូវនគរបាលឃាត់ខ្លួនតាមពេលវេលាខាងលើ បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងពី
ជោគវាសនាក្រុមគ្រួសារពួកគាត់ដែលត្រូវបាននគរបាលឃាត់ខ្លួនយកទៅឃុំឃាំងមិដឹងថាតើត្រូវជាប់គុកប៉ុន្មានឆ្នាំ ? ហើយពួកគាត់ដាក់ជាសំណួរថា តើប្តីនិងកូនចៅរបស់ពួកគាត់ខុសអ្វី គ្រាន់តែប្រកបរបរសុីឈ្នួលមើលដីគេប៉ុណ្ណោះ ?

ប្រភពដដែលបានបន្តថា ការចាប់ប្តីនិងកូនចៅគាត់ទាំងកណ្តាលអាធ្រាត ដោយពុំបានបង្ហាញពីដិការបង្គាប់របស់តុលាការ និងតំណាងអយ្យការណាម្នាក់ ចេញមុខមកប្រាប់ពីបទល្មើស ពួកគាត់នោះទេស្រាប់តែកំពុងដេកលង់លក់ គេមកភ្ជង់ហៅងើបឡើង ចាប់ចង ខ្លះវាយខ្នោះដៃ ដូចចោប្លន់អញ្ចឹង ។  បន្ទាប់ពីចាប់ចងវាយខ្នោះដៃអស់ហើយ តំណាងក្រុមហ៊ុនចិននិងសមត្ថកិច្ចនគរបាលបានដកបង្គោលព្រំដី និងរោងសម្រាប់កម្មករដេកយាមដី បំផ្ល់ាញចោលអស់ដើម្បី់បំបាត់ភស្តុតាង។

ប្រភពខាងលើបានបន្តថា សមយ័នេះហើយជាសមយ័អ្វី ? បានជាចាប់ក្រុមគ្រួសារពួកគាត់ទាំងកម្រោលអញ្ចឹង អាស្រយ័ហេតុនេះ ពួកគាត់សូមអំពាវនាវដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននិងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ាន្នី ហ៊ុនសែន មេត្តា ជួយ អន្តរាគមន៍ដល់កូនចៅផងបើមិនដូច្នេះទេកូនចៅរបស់គាត់ត្រូវប្រឈមទៅនិង ដាចបាយហូបនិងបាត់បង់ការសិក្សារបស់កូនៗថែមទៀតផង។

ទាក់ទិននិងការចាប់ខ្លួន កម្មករទាំង៧នាក់ខាងលើត្រូវបាន លោកស្រី លី សុខងីមភាគីម្ចាស់ដីយល់ថាជាទង្វើខឹងគោវាយរទេះ ដើម្បីគម្រាមមកលើរូបគាត់ ក្នុងការតវ៉ា រឿងដីធ្លីរបស់គាត់ដែលក្រុមហ៊ុនចិនកំពុងឈូសឆាយ រំលោភបំពាននិងអនុវត្តខុសពីនិតិវិធី ដោយហេតុថាអាជ្ញាធរបានប្រើប្រាស់អំណាចសមត្ថកិច្ចទៅចាប់មនុស្សវាយខ្នោះ ទាំងកណ្តាលយប់ដូចជាពលរដ្ឋខាងលើមានទោសព្រហ្មទណ្ធនិងបណ្តែតបណ្តោយឲ្យតំណាងក្រុមហ៊ុនចិន វាយទាត់ធាក់មកលើកម្មករថែមទៀត។

លោកស្រី លីសុខងីម បានបន្តរថា ក្រោយពីទទួលដំណឹងថាក្រុមហ៊ុនចិន បានប្រើប្រាស់គ្រឿងចក្រចាក់ដី រំលោភចូលលើដីរបស់គាត់ លោកស្រីក៏បាន ជួបជាមួយតំណាង ក្រុមហ៊ុនចិននោះ ដោយបានពិភ្សា គ្នានិងប្រគល់ឯកសារពាក់ព័ន្ធដីធ្លីថតចម្លងមួយចំនួនឲ្យភាគីក្រុមហ៊ុនចិនបានពិនិត្យមើលផងដែរ។ ពេលនោះតំណាងភាគីខាងក្រុមហ៊ុនចិនក៏ដកគ្រឿងចក្រចេញអស់និងមានការឯកភាពគ្នាឲ្យបោះ បង្គោលកំណត់ព្រំដី ហើយលោកស្រីបានជួលកម្មករមកដាំបង្គោលរបង ទុកជាចំណាំដើម្បីជួបពិភាក្សាគ្នាជាមួយក្រុមហ៊ុនចិននៅរសៀលថ្ងៃទី៧ខែឩសភាឆ្នាំ២០១៧នេះតាមការព្រមព្រៀងគ្នាខាងលើ។

ក្រោយពីមានការពិភាក្សារួចរាល់ហើយ លោកស្រីបានឲ្យបងប្អូនកម្មករ ខាងលើ់ដេកចាំ ឥវ៉ាន់ ស្រាប់តែមានប៉ូលីសមួយក្រុមធំដឹកនាំដោយលោក ស៊្រុន ស៊្រន់ អភិបាលរងខេត្ត លោកវរះសេនីយ៍ឯក អ៊ីសុខាស្នងការ រងទទួលផែនសណ្តាប់ធ្នាប់ការិយាល័យចរាចរផ្លូវគោគនៃស្នងការ រដ្ឋាននគរបាលខេត្តព្រះសីហនុចុះ ទៅចាប់ខ្លួនកម្មកររបស់គាត់មកដាក់ទ្រុងឃុំខ្លួនទាំងកណ្តាលអធ្រាតុ ។

លោកស្រី លីសុខងីម បាននិយាយត្រង់ៗថា ទង្វើរបស់សមត្ថកិច្ចដែនដីខេត្តព្រះសីហនុ ពេលនេះបានស្តែងចេញនៅ សកម្មភាពឃោឃៅ អសិល៍ធម៌ លើរាស្ត្រស្លូតត្រង់យ៉ាងពិតប្រាកដ ហើយក៏កំពុងអន្វត្តន៍ផ្ទុយពីគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក ស្រី លីសុខងីម ភាគីម្ចាស់ដី បានអះអាងថា លោកស្រីមានឯកសារ ពាក់ពន្ធ័ដីធ្លីនេះគ្រប់គ្រាន់តាមផ្លូវច្បាប់និងសាក្សី អ្នកលក់អ្នកទិញរួមនិងអាជ្ញាធរ ដែនដី ទៀតផងមិនមែន ចេះតែដើរចង្អុល ផ្តេសផ្តាសនោះទេ ។ ហេតុនេះស្នើសុំឲ្យអាជ្ញាធរខេត្តព្រះសីហនុ គិតគូរឡើងវិញផង កុំសម្លាប់ខ្មែរ ព្រោះតែជនបរទេសនោះ។

លោកស្រីបញ្ជាក់ដែរថា ទីតាំងដីជម្លោះនោះស្ថិតនៅ ចំណុចខាងក្រោយតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិុត ត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ មានទំហំ ១១៣៩០៧ម៉ែត្រការ៉េ ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាការឃាត់ខ្លួនមនុស្សខាងលើត្រូវបានធ្វើឡើងទៅតាមការស្នើរសុំរជួយអន្តរាគមន៍របស់គណះបញ្ជាកាឯកភាពខេត្តនិងមានការសម្របសម្រួលពីលោកស្រី អយ្យការអមសាលាតំបូងខេត្តនិងធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនចិនក្នុងតំបន់សេដ្ឋកិច្ចពិសេសឈ្មោះ CAO JIAN JIANភេទប្រុសជាជនជាតិចិនដែលបានចោទប្រកាន់ថាពលរដ្ឋខាងលើបានចូលទៅបោះបង្គោលរំលោភយកដីកម្មសិទ្ធដោយសុច្ចរិចរបស់ក្រុមហ៊ុន។

ដោយឡែកលោក ស៊្រន់ ស៊្រន់អភិបាលរងខេត្តបានឲ្យដឹងថាបន្ទាប់ពីទទួលបានសេចក្តីរាយកាណ៍មកពីក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើថាមានប្រជាពលរដ្ឋចូលទៅធ្វើសកម្មភាពបោះបង្គោលព័ទ្ធយកដីក្នុងទីតាំងវិនិយោគខាងលើលោកក៍បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅទប់ស្កាត់ក្នុងសកម្មភាពខាងលើនិងឃាត់ខ្លួនមនុស្សបញ្ជូនមកឲ្យសមត្ថកិច្ចសាកសួរនិងបន្តរកដំណោះស្រាយទៅតាមនិតិវិធីច្បាប់ ៕ ហេង សូរិយា

...

dragon1 (2) dragon1 (3) dragon1 (4) gragon1 dragon1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print