សមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ ដកហូតកាំភ្លើងខ្លី១ដើម​ និងម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យម្នាក់រួមទាំងកាំភ្លើងខ្លី១ដើមនិងម៉ូតូធំ១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹកផ្ទុះអាវុធ៣គ្រាប់ ដេញតាមចាប់ឃាត់ខ្លួនបានហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈាចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវ១៨៣កែងនិងផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទួលស្វាតព្រៃ១ខណ្ឌខំការមន ដែលក្រុមជនសង្ស័យទាំងនោះជាមុខសញ្ញាប្លន់នៅពេលយប់ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ កម្លាំងសមត្ថកិច្ចរបស់លោកបានជិះល្បាតក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវ២៧១ហើយប្រទះឃើញក្រុមជនសង្ស័យខាងលើមានគ្នា៦នាក់ជិះម៉ូតូ៤គ្រឿងអត់ស្លាកលេខ២គ្រឿងដោយមានការសង្ស័យជាមុខសញ្ញាប្លន់ ពេលយប់ក៏ហៅសួរនាំស្រាប់តែជនសង្ស័យម្នាក់បានដកកាំភ្លើងពេលនោះសមត្ថកិច្ចបានប្រកាសតាមវិទ្យុទាក់ទងដេញតាមរហូតមកដល់ផ្លូវ១៨៣កែងផ្លូវម៉ៅសេទុងទើបសមត្ថកិច្ចផ្ទុះអាវុធចំនួន៣គ្រាប់បណ្ដាលអោយត្រូវចំក៏ជើងជនសង្ស័យម្នាក់ធ្លាយរួចក៏ដួលម៉ូតូត្រូវបានសមត្ថកិច្ចក្របួចជាប់និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា XR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ AJ.4357 និងខ្លីម៉ាករឡូ១ដើមចំណែកបក្ខគេផ្សេងទៀតបានគេចខ្លួនបាត់ស្រម៉ោលអស់។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗរួចមក កម្លាំងសមត្ថកិច្ចក៏បាននាំខ្លួននិងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីសួរនាំនិងកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

...

3c9cb4d6-8ad2-4e14-b503-d9aa42e04ae4 5b087ff3-1212-4126-9cfd-f7352251fbb9 9aa714ef-0c7a-4162-a753-ae5ddbd31ee7 66f2a14b-2e78-4b5c-8004-97006883cc19 dd698cd3-ea00-42d9-a32f-0955ebddf238 e0c35f00-6db8-4d47-ac73-800d5c47573d

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print