ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០១៧ មានករណីរន្ទះបាញ់បានកើតឡើងនៅចំណុច វាលស្រែ ភូមិកំពង់ឈើទាល ឃំុសំបូរស្រុកប្រាសាទសំបូរ ។
ប្រភពពត័មានពីសមត្ថកិច្ចបានអោ យដឹងថា មូលហេតុម្ដាយនិងកូននាំគ្នាទៅព្រោះស្រូវនៅស្រែ ។ ក្រោយមកក៏មានខ្យល់ភ្លៀងលាយនិ ងរន្ទះ បានបាញ់ត្រូវកូនរបស់គាត់ ឈ្មោះសុទ្ធ រីន ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បណ្ដាលឲ្យស្លាប់ ឯម្ដាយឈ្មោះសួន រឿន អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ រស់ នៅក្នុងភូមិឃុំខាងលើ ។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ចូ នម្ដាយរបួសទៅព្យាបាលនៅមន្ទីពេទ្យខេត្ត ។ ចំណែកសាកសពត្រូវបានដឹ កមកផ្ទះ ចាត់ ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី