រថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់នៅស្រុកអង្គស្នួល

ចែករំលែក៖

 

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចណ៍បានកើតឡើង រវាងរថយន្តបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា នៅចំណុចមុខភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡ មែត្រ១៩.២០ កាលពីវេលាម៉ោង២និង ៣០ នាទី យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ។

ករណីនេះបានបណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់០១នាក់ ភេទប្រុស នៅកន្លែងកើតហេតុ  សម្ភារៈខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត១គ្រឿង (ធ្ងន់ធ្ងរ) ។

មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមរីពណ៍ស ពាក់ស្លាកលេខភ្នំពេញ២C-០៦០២អ្នកបើកបរ មិនដឹងឈ្មោះ (រត់គេចខ្លួនបាត់ ) បើកពីកើតទៅលិច (ភ្នំពេញទៅកំពង់សោម) ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបុកជា មួយម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BW៤៣៣៩ បើកបរមិនដឹងឈ្មោះ ពុំមានអត្តសញ្ញាណអ្វីជាប់ខ្លួន សម្បុរស្រអែម  ពាក់អាវដៃវែងក្រឡាក្រហម   ខោរខាវប៊យជើងវែង  សក់ខ្លី កម្ពសស់១,៦០ម៉ែត្រ បើកពីទិសខាងលិច ទៅកើត (កំពង់សោមទៅភ្នំពេញ) ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

បច្ចប្បន្នសពដឹកយកទៅរក្សារទុកនៅវត្តភូមិថ្មី ឃុំបែកចាន រងចាំបងប្អូននិង ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ។

តាមការសន្ឋិដ្ឋានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបណ្តាលមកពីម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងមិនប្រកាន់ស្តាំ ។

ក្រោយពេលកើតហេតុជំនាញបានយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាន ដើម្បី កសាងសំណុំរឿងតាមនីតិវិធី ៕ ស្អាងជ័យ

...

29f6f583-1cd9-4f32-88bd-177e779984e1 45c08f40-da3c-451a-aaed-44646bcf590c 9936c297-5955-47df-a442-7706f77d667e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print