ឃាត់ជនសង្ស័យចោរលួចម៉ូទ័របូមទឹកបាន២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ   ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍ភារី និងប៉ុស្តិ៍ពោម្រាលស្ទាក់ចាប់បាន ករណីចូលលួចម៉ូទ័របូមទឹករបស់ប្រជាពលរដ្ឋនៅចំណុចភូមិព្រៃរោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ   ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។

ជនរងគ្រោះជាម្ចាស់ម៉ូទ័រឈ្មោះនាង ណុប ភេទប្រុស អាយុ២៧ឆ្នាំ ។

ជនសង្ស័យទាំង២ឈ្មោះ ១- ផនណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ  និង២-ឈ្មោះ ទិត ហ៊ាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំព្រៃវិហ៊ារ ស្រុកគងពិសីខេត្តកំពង់ស្ពឺ   ។

សមត្ថកិច្ចដកហូតបានមធ្យោបាយធ្វើដំណើរជិះធ្វើសកម្មភាពម៉ូតូមួយគ្រឿងម៉ាកC125ពណ៏ខ្មៅស៊េរីឆ្នាំ05  ពាក់ស្លាកលេខកំពង់ស្ពឺ1E0285 ។

បច្ចុប្បន្នជនសង្ស័យយកទៅសួរនាំនៅអធិការនគរបាលបសេដ្ឋចាត់ការតាមនីតិវិធី ៕ ជាយក្រុង

...

FB_IMG_1494233947623 FB_IMG_1494233950528 FB_IMG_1494233958366

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print