ជួន អមរិទ្ធវាយលុកបីច្រកក្នុងពេលតែមួយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយបន្ថយការងារសិល្បៈមួយរយៈពេលខ្លី តារាប្រុស ជួន អមរិទ្ធ បានសំរុកការងារសិល្បៈ៣ព្រមៗគ្នា ទាំងការចេញ បទចម្រៀងថ្មីOriginal Song ការសម្តែងភាពយន្តថ្មី និងការងារជាពិធីករក្នុងស្ថានីយទូរទស្សន៍មួយផងដែរ។

ម្ចាស់ពានផ្នែក សុឆន្ទៈ ក្នុងកម្មវិធីប្រឡងយុវតារា ឆ្នាំ២០០៩ លោក ជួន អមរិទ្ធ បានបង្កើតស្នាដៃសិល្បៈជាច្រើនទាំងការច្រៀង និងសម្តែង។ ភាពយន្តដែលធ្វើឲ្យទស្សនិកជនបានស្គាល់លោកច្រើនមានដូចជារឿង”កូនឥតខាន់ស្លា””មាស់គំនុំម្ចាស់ស្នេហ៍” និងរឿង អច្ឆរិយៈស្នេហ៍”ជាដើម។ ថ្មីៗនេះលោកស្រាប់តែចាប់បានតំណែងការងារជាច្រើនបន្តបន្ទាប់គ្នាក្រោយពីលោកសម្រេចចិត្តទទួលយកការងារសិល្បៈជាប់លាប់ជាងមុន។ លោកថា កន្លងទៅលោកមមាញឹកជាមួយនឹងការងារខាងក្រៅទើបមិនសូចជាទទួលការងារសិល្បៈច្រើនជាប់លាប់។ ប៉ុន្តែថ្មីៗនេះលោកបានសម្រេចចិត្តក្តាប់ឱកាសការងារជាច្រើនព្រោះតែមិនចង់ឲ្យវារបូតចេញពីដៃ។

ការងារជាតារាសម្តែង លោកទទួលបានតំណែងតួឯកក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍CTN គឺរឿង”បណ្តោងខ្សែកពេជ្រ” ដោយសម្តែងរួមជាមួយតារាស្រីកញ្ញា ប៉ែន ស្រីពេជ្រ។ ក្រៅពីការសម្តែងលោកក៏ទើបនឹងទទួលបានតំណែងជាពិធីករក្នុងកម្មវិធីដំណើរផ្សងព្រេងបែបទេសចរណ៍របស់ស្ថានីយទូរទស្សន៍My TV គឺកម្មវិធី”ទិដ្ឋភាពថ្មីលើទឹកដីសុវណ្ណភូមិ”។ អ្វីដែលគេចាប់អារម្មណ៍ជាមួយស្នាដៃសិល្បៈថ្មីផងដែរនោះគឺការបញ្ចេញបទចម្រៀងថ្មីOriginal Song ដែលោកបាននិពន្ធទំនុកច្រៀងដោយខ្លួនឯងគឺបទ”លះបង់” ។ តារាប្រុសវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ដែរថា ការសំរុកបញ្ចេញស្នាដៃជាច្រើនផ្នែកព្រមគ្នានេះគឺដើម្បីបំពេញការសំណូមពររបស់អ្នកគាំទ្រ ហើយវាមិនមែនជាឧបសគ្គសម្រាប់លោកទេព្រោះកន្លងមកលោកធ្លាប់ចូលរួមប្រឡង និងធ្វើការហ្វឹកហាត់ការងារសិល្បៈគ្រប់ផ្នែករួចរាល់មកហើយដែរ។ លោកថា ស្នាដៃថ្មីៗទាំងបទចម្រៀង ការសម្តែង និងជាពិធីករនេះនឹងអាចបម្រើអារម្មណ៍ទស្សនិកជនបានច្រើន។ ទោះជាយ៉ាងណាលោកក៏ពិតជាមានការព្រួយបារម្ភខ្លះដែរជុំវិញការបំបុកស្នាដៃជាច្រើនព្រមគ្នា ទើបពេលខ្លះលោកមិនចង់ទទួលយកការសម្តែង ជាច្រើនរឿងព្រមៗគ្នានោះ។

អតីតារាចម្រៀងប្រចាំផលិតកម្មBNរូបនេះបញ្ជាក់ដែរថាក្រៅពីការងារសិល្បៈទាំងនេះលោកក៏មានគម្រោងបញ្ចេញស្នាដៃសិល្បៈមួយចំនួនទៀតក្នុងពេលដ៏ខ្លីខាងមុខនេះហើយលោករំពឹងថា ស្នាដៃថ្មីៗរបស់លោកនឹងអាចជួយបម្រើអារម្មណ៍ទស្សនិកជន ពិសេសអ្នកគាំទ្រលោកផងដែរ ៕  វឌ្ឍនា

...

18336638_1378619532202970_1796766973_n 18336639_1378619528869637_1770117311_n 18337395_1378585478873042_462171705_n 18338879_1378585555539701_392753696_o 18339419_1378585512206372_1862290325_o 18339490_1378585425539714_155422922_o 18360697_1378585528873037_1966955843_n 18360894_1378585508873039_239656413_n  18361667_1378585548873035_1227745205_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print