ជនសង្ស័យម្នាក់ឆក់កាបូប៣ថ្ងៃបានចំនួន៦លើកអស់លក្ខណ៍ជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មបានជិះម៉ូតូសេរីទំនើបមួយគ្រឿងម្នាក់ឯងធ្វើសកម្មភាពឆក់កាបូបលុយបានសំរេចជាបន្តបន្ទាប់ចំនួន៦លើកលុះលើកលើកចុងក្រោយត្រូវអស់លក្ខណ៍ជាប់ខ្នោះសមត្ថកិច្ច។

ហេតុការណ៍ឃាត់ខ្លួននោះកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខរោងចក្រទឹកដោះគោភូមិផ្សារតូចសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ កឹងបូរាវីភេទស្រី អាយុ ៣៨ ឆ្នាំមុខរបរនៅផ្ទះជិះម៉ូតូម៉ាកធូឌេពណ៍សរពាក់ស្លាកលេខភ្នំពេញ1DE-7109ស្នាក់នៅផ្ទះលេខ៩០ភូមិមិត្តភាពក្រុមទី៧សង្កេត់ឬស្សីកែវខណ្ឌឬស្សីកែវ។ចំណែកឯជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះមានឈ្មោះឧត្តមដាវិឌភេទប្រុសអាយុ១៨ឆ្នាំមានមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទាប់ជួលសង្កាត់បឹងកក់ទី១ខណ្ឌទួលគោកជិះម៉ូតូធ្វើសកម្មភាពឆម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៧អត់ស្លាកលេខ។

សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខម្នាក់ឯងចេញទៅផ្ទះទៅយកពីសាលារៀនបើកកពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ខណៈមកដល់ចំនុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់់ជិះម៉ូតូ១គ្រឿងហុងដាឌ្រីមស៊រីឆ្នាំ២០១៧ពណ៍ខ្មៅមិនមានស្លាកលេខមកពីក្រោយវ៉ាខាងស្តាំដៃបានធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយពីរងគ្រោះតែមិនបានសំរេចត្រូវបានជនរងគ្រោះប្រទាញប្រទុងកាបូបនិងធាក់ម៉ូតូជនសង្ស័យបណ្តាលឱ្យដួលរត់ចោលម៉ូតូបានបន្តិចជួបនិងកម្លាំងសមត្ថកិច្ចដាក់គោលដៅឃាត់ខ្លួនបានយកមកប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែដើម្បីសាកសួរបន្ត។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននិងសាកសួររួចជនសង្ស័យបានសារភាពថាក្នុងអំឡុងរយះពេល៣នេះរូបគេបានជិះម៉ូតូម្នាក់ឯងធ្វើសកម្មភាពឆក់ចំនួន៦លើកធ្វើសកម្មភាពឆក់នៅទឹកដីខណ្ឌទួលគោកចនួន៤លើកហើយនៅព្រឹកកើតហេតុនេះដីរូបគេបានធ្វើសកម្មភាពចំនួន២លើកទៀតទីមួយបានសំរេចហេីយលើកចុងក្រោយក៏ត្រូវអស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកមកកាន់មូលដ្ឋានប៉ុស្តិ៍ទួលសង្កែដើម្បីធ្វើកំណត់ហេតុនិងកសាងសំណំុរឿងបញ្ជូនទៅអធិកាខណ្ឌឬស្សីកែវចាត់ការបន្តទៅតាមច្បាប់៕  អារុណរះ

...

dbc129e2-b89c-4eb6-9c76-fe3a0fe33301 58c2af66-aab8-4c0a-998c-1e119d982738 73921673-b434-45b0-8339-b2016cd1b3c9 d0ea5f76-17f8-4a4f-b436-a747727beb6c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print