ទុកម៉ូតូមុខការដ្ឋានសំណង់ ឈ្ងោកធ្វើការមួយភ្លេត ក្រឡេកមើលបាត់ឈឹង

ចែករំលែក៖

ភ្នំពេញ  ៖ បុរសកម្មករសំណង់ម្នាក់រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបខណះកំពុងធ្វើការសំណង់នៅក្នុងការដ្ឋានមួយកន្លែងប៉ប្រកត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកស្រាប់តែក្រឡេកមើកម៉ូតូស្រាប់តែត្រូវជនសង្ស័យលួចយកទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោ១១ព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧។

ជនរងគ្រោះឈ្មោះហ៊ុនប្រន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបកម្មករសំណង  ស្នាក់នៅផ្ទះលេខ១៨៨ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកំណើតនៅភូមិឬស្សីឃុំឬស្សី ស្រុក ព្រៃប្រសព ខេត្តក្រចេះ   ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរួបគាត់បានទុកម៉ូតូនៅមុខកន្លែងការដ្ឋានសំណង់ដែលគាត់ធ្វើដោយចាក់សោរកត្រឹមត្រូវ ខណះកំពុងធ្វើការខាងក្នុងពេលនោះរួបគាត់បានចេញមកយកកំបោនៅខាងក្រៅក៏ក្រឡេកមើលម៉ូតូស្រាប់តែបាត់ ឈឹងមិនដឹងទៅណាទើបឆោឡោបង្កការភ្ញាក់ផ្អើលនិងធ្វើដំណើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា ៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print