ប្រធានាធិបតីជាប់ឆ្នោតថ្មីបារាំង ជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំភ្លាមៗ

ចែករំលែក៖

ក្រោយពេលលទ្ធផលបានប្រកាសបណ្តោះអាសន្ន លោក Emmanuel Macron បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកដូណាលត្រាំនៅថ្ងៃទី៨ខែឧសភា ។នៅក្នុងការសន្ទនានោះ លោក Macron បញ្ចាក់ថាលោកនឹងការពារ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។

អ្នកនាំពាក្យរបស់លោក Macron គឺលោកស្រី Laurence Haim បានប្រកាសឲ្យដឹងថានៅក្នុងជំនួបពិភាក្សាតាមទូរស័ទ្ទរយពេល១០នាទី លោកម៉ាក្រុង បានប្រកាសថាលោកនឹងការពារ  សន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ដោយសារតែនេះជាបញ្ហាសំខាន់បំផុត ចំពោះទឹកដីបារាំងនិងពិភបលោកទាំងមូល។ ក្រៅពីនេះមេដឹកនាំទាំងពីរក៏បានពិភាក្សាផ្តោតសំខាន់ទៅលើការប្រឆាំងក្រុមភេរវកម្ម និងសេដ្ឋកិច្ចផងដែរ។ មេដឹកនាំទាំងក៏បានសម្រេចជួបគ្នានៅទីក្រុង ប្រុចស៊ែលប្រទេសប៊េលហ្សិក នាថ្ងៃទី២៥ខែឧសភាបន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតីតួគី លោកអីដូហ្គានក៏បានទូរស័ព្ទជូនពរលោកម៉ាក្រុង ដែលបានជាប់ឆ្នោតជាប្រធានាធិបតីបារាំង ដោយលោកបញ្ចាក់ថា ជ័យជំនៈរបស់លោកម៉ាក្រុង និងនាំមកនៅក្តីសង្ឃឹមដល់អានាគត់អឺរ៉ុប កាន់តែភ្លឺថ្លា។

ក្នុងពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអីរ៉ាក់ Haider Al Abadi ក៏បានផ្ញើលិខិតជូនពរដល់លោកម៉ាក្រុង  ដោយបញ្ចាក់ថា អីរ៉ាក់និងសហការជាមួយបារាំង ប្រឆាំងនិងក្រុមភេរវកម្ម  IS។ ក្រៅពីនេះ អីរ៉ាក់និងបារាំងនៅតែសហការគ្នាលើវិស័យជាច្រើនទៀតក្នុងនោះមានវិស័យសេដ្ឋកិច្ចជាដើម។

ជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជូនពរដល់លោកម៉ាក្រុង ដែលទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋបារាំង ជ្រើសរើសឲ្យលោកឡើងដឹកនាំប្រទេស ក្លាយជាប្រធានាធិបតីវ័យក្មេងនៅក្នុងប្រទេសនេះ។

ជ័យជំនៈរបស់លោក ម៉ាក្រុងត្រូវបានគេចាត់ទុកថាជាជ័យជំនៈរបស់អឺរ៉ុបទាំងមូល ដោយសារតែលោកមានទស្សននយោបានគាំទ្រអឺរ៉ុប៕

...

qq3 (1) qq3 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print