បោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង​  នឹងបើកទំព័រថ្មីក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី៩ ខែឧសភា ពលរដ្ឋកូរ៉េខាងត្បូង បានចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជំនួស លោកស្រី Park Geun Hye ដែលបានតុលាការរដ្ឋធម្មនុញ្ញដកហូតដំណែង ។ពេលនេះបក្ខភាពដែលមានប្រជាប្រិយភាពបំផុត អាចបើកទំព័រថ្មីក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង។

បេក្ខភាដែលទទួលជ័យជំនះនៅក្នុងការបោះឆ្នោតថ្ងៃទី៩ខែឧសភានេះ និងក្លាយជាប្រធានាធិបតីភ្លាម ដោយមិនចាំបានពន្យាពេល ផ្ទេអំណាចនោះឡើយ ដោយសារតែកូរ៉េខាងត្បូង គ្មានប្រធានាធិបតីឡើយនាពេលបច្ចុប្បន្ន។ ការបោះឆ្នោតនៅកូរ៉េខាងត្បូង  គឺជាការកំណត់ជោគវាសនានៃទំនាក់ទំនងកូរ៉េទាំងពីរ។

លោក Sinmone Chun មកពីមជ្ឈមណ្ឌុលស្រាវជ្រាវគោលនយោបាយរបស់កូរ៉េខាងត្បូងបានបញ្ចាក់ថា មានពលរដ្ឋកូរ៉េខាងត្បូងប្រមាន១១,៧លាននាក់ទៅបោះឆ្នោតមុនពេល  ស្មើរនឹង២៦ភាគរយ នៃពលរដ្ឋដែលមានលក្ខណគ្រាប់គ្រាន់ទៅបោះឆ្នោត។ លោក បន្តទៀតថាការបោះឆ្នោតលើកនេះគឺជាការចាប់ផ្តើម មិនសម្រាប់តែកូរ៉េខាងជើងនោះឡើយគឺនៅក្នុងតំបន់ទាំងមូល និងលើពិភពលោក។

បក្ខភាពនាំមុខ ទាំងពីររូបគឺលោក Moon Jea in និង Ahn cheol Soo ជាបុគ្គលដែលបានរិះគន់យ៉ាងខ្លាំងទៅលើបុគ្គលដែលមានគោលនយោបាយផ្សះផ្សាជាមួយកូរ៉េខាងជើង ។ បក្ខភាពទាំងពីរូបបាន  អះអាងថា វិធីសាស្ត្រ ប្រឈមមុខជាមួយកូរ៉េខាងជើង មិនអាចធ្វើឲ្យប្រទេសនេះបោះបង់កម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូឡើយ។

នៅពេលនេះដែរកូរ៉េខាងជើង ក៏បានបន្ទន់ឥរិយាបទជាមួយកូរ៉េខាងត្បូងផងដែរ ដោយកូរ៉េខាងជើង បានដឹងយ៉ាងច្បាស់ថា បេក្ខភា ដែលលេចថ្លោជាងគេ គីមានគោលនយោបាយផ្សះផ្សា ជាតិ បញ្ចប់ភាពតានតឹងនៅឧប្បទ្វីបកូរ៉េ ៕

...

moon_jea_in_va_vo_di_bo_phieu_ewun South-Korea-Votes-A-New-Day-f

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print