ប្រធានាធិបតី ត្រាំ អាចនឹងជួបពិភាក្សាជាមួយគីមជុងអ៊ុន

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំ  បាននិយាយទៅកាន់ មន្ត្រីរដ្ឋាភិបាលចិនថា  លោកត្រាំ ត្រៀមខ្លួនស្វាគមន៍មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន  នៅក្នុងជំនួបនៅអាមេរិក ប្រសិនបើ កូរ៉េខាងជើង ព្រមបោះបង់កម្មវិធីបរមាណូនិងមីស៊ីលនោះ។

ការប្រកាសខាងលើ របស់អាមេរិក ក្នុងពេលដែលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន ស្តីពីដំណោះស្រាយ ល្អបំផុតសម្រាប់បញ្ចប់វិបត្តិ នៅឧប្បទ្វីបកូរ៉េ។ ក៏ប៉ុន្តែមន្ត្រីអាមេរិកបញ្ចាក់ថា ការវាយប្រហារដោយយោធា ក៏ត្រូវបានឡើងគម្រោងដើម្បីបញ្ចប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង។

សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា គោលដៅរបស់អាមេរិក គឺកូរ៉េខាងត្រូវតែបោះបង់កម្មវិធីបរមាណូ ដាច់ខាត បើទោះជាប្រើវិធីសាស្ត្រណាក្តី គឺត្រូវតែបោះបង់ចោល  ទាំងការចរចារនឹងយោធា។

សកម្មភាពចង់ពិភាក្សាជាមួយកូរ៉េខាងជើង របស់លោកត្រាំ បានបង្ហាញពីផ្លូវមួយដល់មេដឹកនាំកូរ៉េខាងជើង ថា បើមិនចង់អាមេរិកវាយប្រហារ គឺត្រូវតែ ពិភាក្សាជាមួយអាមេរិក ។ចំណែកការទទួលស្គល់កូរ៉េខាងជើងជាប្រទេស បរមាណូនោះ អាមេរិកមិនព្រមឡើយ។

កាលពីដើមខែឧសភា ប្រធានាធិបតីអាមេរិកក៏បានបញ្ចាក់ផងដែរថា នឹងមានជំនួបជាមួយ មេដឹកនាំកូរ៉េខាងជើង ក្នុងពេលសមស្របណាមួយ។ អាមេរិកបានស្នើរ ដល់កូរ៉េខាងជើង ថា ត្រូវបោះបង់កម្មវិធីបរមាណូ និងមីស៊ីល ហើយអាមេរិកសន្យាមិន ផ្លាសប្តូររបបដឹកនាំនៅកូរ៉េខាងជើងនោះឡើយ។

ក៏ប៉ុន្តែ សកម្មភាពរបស់លោកត្រាំត្រូវបានមន្ត្រីអាមេរិកមួយចំនួនមិនពេញចិត្ត។ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Condoleezza Rice បានលើកឡើងថា ប្រធានាធិបតី អាមេរិកលោកដូណាល់ ត្រាំ មិនគួរមានជំនួបពិភាក្សាគ្នា ជាមួយនឹងមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដរាបណាប្រទេស កម្មុនិស្ដមួយនេះ មិនទាន់បោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ ដែលជាដើមហេតុបង្ក ឲ្យមានស្ថានភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ក្នុងពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ។

ការលើកឡើង របស់អតីតរដ្ឋមន្រ្តីការបរទេស អាមេរិករូបនេះធ្វើឡើងក្នុងរយៈពេល ត្រឹមតែមួយថ្ងៃមុន ការបោះឆ្នោតជ្រើសរើស ប្រធានា ធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់អាមេរិកហើយប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារនេះ ចាប់ផ្ដើមដំណើរការបោះឆ្នោតជាតិ ជ្រើសរើសប្រធានាធិបតីថ្មី ស្របពេលដែល ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានអំពាវនាវឲ្យ បញ្ចប់ការប្រឈមមុខដាក់គ្នាជាប្រវត្តិសាស្រ្តមួយ សម្រាប់អន្ដរកូរ៉េ បើទោះបីជាស្ថានភាពនៅលើឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ននេះ កំពុងកើនកំដៅយ៉ាងណា ក្ដីដោយសារតែមហ្ឆិតា មិនបោះបង់កម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារនេះ ចាប់ផ្ដើមព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីរបស់ខ្លួន បន្ទាប់ពីអតីតប្រធានា ធិបតីលោកស្រី ផាក គឹនហេ ត្រូវបានតុលាការធម្មនុញ្ញសម្រេចគាំទ្របទចោទប្រកាន់ និងឈានដល់ការ បណ្ដេញលោកស្រីចេញពី តំណែងកាលពីអំឡុងខែកុម្ភៈកន្លងទៅ ពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយជាមួយនឹងមនុស្សជំនិត របស់ខ្លួន គឺលោកស្រី ឆយ សុងស៊ីល ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងពន្ធនាគារ នៅឡើយ ។

កាលពីថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរការពារជាតិ នៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ពួកគេបានត្រៀមខ្លួន ប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងការញុះញង់បង្កជម្លោះណាមួយ ដែលធ្វើឡើងដោយ ប្រទេសផ្ដាច់ការ កូរ៉េខាងជើងនៅមុនថ្ងៃបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលនឹងធ្វើឡើង នៅថ្ងៃទី០៩ ខែឧសភាឆ្នាំ២០១៧ព្រឹកថ្ងៃអង្គារនេះ តែម្ដង ។

ក្នុងប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើង ភាពតានតឹងផ្នែកយោធានៅលើឧបទ្វីប ចំពេលដែលមានការ បាញ់បង្ហោះគ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីបជាបន្ដបន្ទាប់ពីប្រទេស កូរ៉េខាងជើង ហើយក៏ត្រូវបានគេរំពឹងទុកថារបបកម្មុនិស្ដមួយនេះ អាចនឹងធ្វើតេស្តនុយក្លេអ៊ែរ មួយផ្សេងទៀតឬបាញ់គ្រាប់រ៉ុកកែត រយៈចម្ងាយឆ្ងាយ ដែលធ្វើឲ្យស្ថានភាព កាន់តែតានតឹងឡើង ។

បើតាមការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងការពារជាតិនៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននេះកំពុងរក្សា បាននូវកម្រិត នៃជំហរការពារជាតិដ៏រឹងមាំរបស់ខ្លួន ដែលនោះជាការឆ្លើយតប របស់លោកទៅនឹង សំណួរមួយអំពីថាតើក្រសួងបាន គ្រោងនឹងបង្កើន កម្រិតប្រុងជើងការ ក្នុង តំណរភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ បោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី០៩ ខែឧសភានេះដើម្បីជ្រើសរើសអ្នកស្នងតំណែង ប្រធានាធិបតីបន្ទាប់ ពីលោកស្រី ផាក គឹនហេដែលត្រូវបានគេ ចោទប្រកាន់ពីបទ ទទួលសំណូក ក្នុងរឿងអាស្រូវ អំពើពុករលួយនេះ ៕

...

maxresdefault skynews.img.1200.745

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print