ប្រធានសាខាកាំកុងត្រូលខេត្តដឹកនាំកម្លាំងការងារចុះពិនិត្យមើលទំនិញនៅតាមទីតាំងលក់ដូររបស់អាជីវករក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង : ក្រុមការងាររបស់សាខាកាំកុងត្រូលខេត្តបានសហការណ៍ជាមួយប៉ូលិសគរបាលខេត្ត បានធ្វើសកម្មភាពចុះពិនិត្យទៅលើទំនិញដាក់លក់តាមផ្ទះ និងនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ដើម្បី ធ្វើការណែនាំ ដល់អាជីវកនៅតាមផ្ទះនិងនៅតាមទីតាំងតូមលក់ដូរផ្សេងៗដ៏ទៃទៀត ឲ្យចេះរៀបចំ កុំឱ្យដាក់ទំនិញលាយឡំគ្នា ហើយគ្រប់អាជីវករទាំងអស់ ត្រូវជ្រើសរើសយកទំនិញណាដែល មានគុណភាពល្អនិងមិនហួសសុពលភាពមកដាក់តាំងលក់ ដើម្បីធានា គុណភាពនិងសុវត្ថិភាពរបស់មុខទំនិញនិមួយ។

តាមការរៀបរាប់ឱ្យដឹងពីអ្នកស្រីហុង គឹមហ៊ួយ ដែលជាអាជីវករលក់ទំនិញនៅក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង គាត់បានគាំទ្រចំពោះសកម្មភាពខាងមន្ត្រីសាខាកាំកុងត្រូលខេត្ត ដែលបានចុះមកធ្វើការចុះត្រួតពិនិត្យមើលទៅលើទំនិញណាល្អឫមួយមិនល្ អខូចគុណភាពវាអាចប៉ះពាល់ដល់សុខភាពរបស់បងប្អូន ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយនិងបានណែនាំដល់អាជីវករលក់ដូរ ឲ្យមានប្រុងប្រយ័ត្ន ចំពោះការទទួលនាំចូលទំនិញមកដាក់លក់ គឺពិតជាបានជួយក្រើនរំលឹក ដល់ពួកគាត់ក្នុងការប្រកបរបររកស៊ីលក់ដូរ និងឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ ។ លោកស្រីបានបន្តថាប៉ុន្មានឆ្នាំចុងក្រោយនេះបងប្អូនអាជីវករបានយល់ដឹងច្រើន គឺដោយសារតែកន្លងមកមានខាងមន្ត្រីសាខាកាំកុងត្រូល ចុះមកពន្យល់ណែនាំ ឲ្យពិនិត្យមើលមុនសិនរួចចាំនាំចូល ទាំងស្លាក់សញ្ញា កាលបរិច្ឆេទប្រើប្រាស់ ព្រមទាំងការថែរក្សាទុក្ខដាក់ រៀបចំឲ្យបានល្អអ្នកទិញទៅបរិភាគក៏មានសុខភាពល្អ មិនមានជំម្ងឺ ហើយក៏មិនសូវខាតបង់ថវិការដែរ ។

លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្ត បានឱ្យដឹងថា សកម្មភាពចុះពិនិត្យ ទំនិញគឺពិតជាបានលើកកំពស់ដល់សុខភាព ទៅដល់អ្នកប្រើប្រាស់និងចៀសវាងកុំឲ្យប្រជាពលរដ្ឋ មកពីទីជនបទទិញទំនិញផ្សេងៗយកទៅបរិភោគប៉ះចំលើទំនិញខូចគុណភាព ហួសសុពលភាពឫជិតផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងគ្មានអនាម័យ នាំឲ្យកើតមាននៅជំងឺដង្កាត់អ្វីផ្សេងៗទៀត ។ លោកបាន ពន្យល់ដល់អ្នកលក់ និងអ្នកទិញ ត្រូវចេះពិនិត្យមើល ទៅស្លាកសញ្ញា ដោយខ្លួនឯង កុំទុកចិត្តឈ្មួញជាអ្នកនាំចូលយកបោះលក់ឱ្យ ហើយអាជីវករអាត្រូវដាក់តាំងលក់ ផលិតផលទំនិញឲ្យមានរបៀបរៀបរយ ឲ្យដាច់ដោយឡែកពីគ្នា ដូចជាសាប៊ូ ថ្នាំជក់ បារី គ្រឿងក្រអូប ចំណីអាហារ ដើម្បីថែរក្សារគុណភាព ទំនិញរបស់យើង និងសុខភាពដល់អ្នកទិញយកទៅប្រើប្រាស់ផង។ បន្ទាប់មកលោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានសំណូមពរ ដល់អ្នកទិញយកទៅបរិភោគមុនពេលទិញត្រូវធ្វើការពិនិត្យទៅលើស្លាកសញ្ញានិងកាលបរិច្ឆេទថ្ងៃខែឆ្នាំឲ្យបានច្បាស់លាល់មុននឹងទិញយកទៅបរិភោគនឹងយកទៅប្រើប្រាស់របស់ទំនិញនិមួយៗ ឲ្យបានត្រឹមត្រូវមុនសិនផងដែរចាំ ជ្រើសរើសយកទំនិញណាដែលវេចខ្ជាប់ បានល្អស្អាតឬចំណីអាហារណា ដែលមានអនាម័យ មានគុណភាពខ្ពស់ ដើម្បីចូលរួមលើកកំពស់ ផ្នែកសុខភាពទាំងអស់គ្នា និងកុំឲ្យខាតបង់នៅថវិការបស់បងប្អូន។

សូមបញ្ជាក់ថា ក្នុងការចុះណែនាំរបស់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តនេះ មិនបានធ្វើការដកហូតបានទំនិញណាមួយនោះទេ គ្រាន់តែបានធ្វើការអប់រំ ណែនាំចំពោះអ្នកទិញយកទៅប្រើប្រាស់ ហើយចំណែកអាជីវករលក់ដូរតាមផ្ទះនិងតាមតូបក្នុងផ្សារ ហាមកុំឱ្យដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ បើនមិនអនុវត្តតាមការណែនាំ ជំនាញនិងធ្វើការដកហូតទំនិញធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ដើម្បីជៀសវៀងបៈពាល់សុខភាពដល់បងប្អូន ប្រជាពលរដ្ឋយើង ៕

IMG_3177

...

IMG_3171

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print