Costa ត្រៀមទៅលេងនៅចិនក្នុងតម្លៃបំបែកកំណត់ត្រាថ្លៃបំផុតក្នុងលោក

ចែករំលែក៖

កីឡាករ Diego Costa ខ្សែប្រយុទ្ធអន្តរជាតិដើមកំណើតប្រេស៊ីល តែចូលសញ្ជាតិអេស្បាញ បច្ចុប្បន្នកំពុងលេងឲ្យក្លិបនាំមុខកំពូលតារាង English Premier League 2016-2017 គឺក្លិបតោខៀវ Chelsea ត្រៀមផ្លាស់ទៅលេង ឲ្យក្លិបដែលកំពុងមានលេខរៀងពាក់កណ្តាល

តារាងនៅក្របខ័ណ្ឌកំពូល Major Super League របស់ចិនគឺក្លិប Tianjin Quanjian។
កីឡាករ Diego Costa កំពុងស្ថិតយ៉ាងប្រកៀកនៅក្នុងកិច្ចព្រមព្រៀងក្នុងការផ្លាស់ ទៅលេងនៅក្លិបដែលមានមូលដ្ឋាននៅភាគខាងជើង ឈាងខាងកើត(ភាគឥសាន្ត) សាធារណរដ្ឋប្រជាមានិតចិន ក្នុងតម្លៃខ្លួន76លានផោន និង ទទួលបានតម្លៃពលកម្មនឿយហត់ប្រមាណ 65.0000 ផោនក្នុង១សប្តាហ៍ ដែលជាតម្លៃថ្លៃបំផុតសម្រាប់កីឡាករបាល់ទាត់អាជីពនៅលើពិភពលោក។

ប្រាក់ចំណូលប្រមាណ៣៤លានផោន ក្នុង១ឆ្នាំ និងធ្វើឲ្យអតីតកីឡាករក្លិប At.Madrid វ័យ២៩រូបនេះ មានប្រាក់ចំនូលកើនលើសខ្សែប្រយុទ្ធ Carlos Tevez សញ្ជាតិអាហ្សង់ទីនដែលផ្លាស់មកលេងកាលពីខែកុម្ភៈ និងកំពុងឈរលេខរៀងទី១ របស់ក្លិប Shanghai Shenhua ដែលមានតម្លៃពលកម្មនឿយហត់ប្រមាណ 61.5000ផោនប្រចាំសប្តាហ៍ និង ប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ31.98លានផោន ក្នុង១ឆ្នាំនោះ។

មានកីឡាករអន្តរជាតិមួយចំនួនទៀតមកពីតំបន់អឺរ៉ុប និងអាមេរិកឡាទីន ដែលបានផ្លាស់ទៅលេង នៅក្របខ័ណ្ឌកំពូលរបស់ចិន គឺកីឡាករអន្តរជាតិប្រេស៊ីល Hulk និងមិត្តរួមជាតិ Oscar កំពុងលេងឲ្យក្លិប Shanghai SIPG , Ezequiel Lavezzi កីឡាករអន្តរជាតិ អាហ្សង់ទីន កំពុងលេងឲ្យក្លិប Hebei China Fortune ដែលស្ថិតនៅក្នុងបញ្ជីកីឡាករបាល់ទាត់ទាំង10ដែលមានប្រាក់ចំណូលថ្លៃបំផុតលើពិភពលោក។

ក្លិបបាល់ទាត់កំពូលនៅលីកអាជីព Major League Soccer របស់ចិនបានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាទីកន្លែងដែលកំពុងត្រូវបានប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់តាមដាន យ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីរាជរដ្ឋាភិបាលចិន បើកទូលាយសមាហរណកម្មលើវិស័យកីឡាដ៏ពេញនិយមនាសតវត្សទី២១មួយនេះ ក្នុងគោលបំណងដើម្បីឲ្យវិស័យកីឡាបាល់ទាត់ក្រុមជម្រើសជាតិចិន ហក់ចូលទៅក្នុងការប្រកួតពានរង្វាន់ធំៗ ពិសេសការប្រកួតកាលពីឆ្នាំ២០០២ ដែលប្រទេសកូរ៉េ និង ជប៉ុនជាម្ចាស់ផ្ទះព្រឹតិ្តការណ៍ World Cup ចាប់តាំងពីនោះមកគឺក្រុមជម្រើសជាតិចិន ខកខាន មិនបានបង្ហាញខ្លួន៣ដងមកហើយ។

ចំណែកឯកំពូលកីឡាករ Lionel Messi ដែលជាប់ជាកំពូលកីឡាករបាល់ទាត់ដែលមានប្រាក់ ចំណូលថ្លៃបំផុតទី៦ នៅលើពិភពលោកដែលមានប្រាក់ចំណូលនឿយហត់ប្រចាំសប្តាហ៍ ប្រមាណ 362.153ផោនក្នុង១សប្តាហ៍ និង ប្រមាណ18.849លានផោនក្នុង១ឆ្នាំ ក៏បានបដិសេធ សំណើបន្តកិច្ចសន្យាថ្មីជាមួយក្លិបអ្នកមានបុណ្យ Barcelona ផងដែរ ហើយរូបគេហាក់បង្ហាញ ចេតនា ចង់ទៅលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេសនារដូវកាល ក្រោយផងដែរ។

ចំណែកឯក្លិបបិសាចក្រហមវិញ គឺជាក្លិបដែលបានទិញកីឡាករកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោក គឺPaul Pogba ក្នុងតម្លៃ89លានផោន ពីក្លិប Juventus កាលពីដើមរដូវកាល2016-2017នេះ ប៉ុន្តែក្លិបមិនបានចំណាយប្រាក់ពលកម្មនឿយហត់ប្រចាំសប្តាហ៍ច្រើនបំផុតដូចជាក្លិបលំដាប់កំពូលនៅ ក្របខ័ណ្ឌ Major Soccer League របស់ប្រទេសចិននោះទេ ប៉ុន្តែសម្រាប់ឆ្នាំកន្លងទៅនេះក្លិបជើងឯកលីកកំពូលអង់គ្លេស១៣សម័យមួយនេះ បានជាប់ជាក្លិបដែលមានប្រាក់ចំណូល ច្រើនបំផុតនៅលើពីភពលោកគឺច្រើនជាងក្លិប Real Madrid, Barcelona និង Bayern Munich ផងដែរ។

សូមបញ្ជាក់ថា ក្លិប TianjinQuanjian ក្រោមការដឹកនាំរបស់អតីតប្រធាន ក្រុមជម្រើសជាតិអ៊ីតាលី និងជាអ្នកដឹកនាំក្រុមអ៊ីតាលីឲ្យឈ្នះ ពាន World Cup 2006 គឺកីឡាករ Fabio Canavaro ព្រមទាំង មានកីឡាករអន្តរជាតិដែលមានតម្លៃពលកម្មនឿយហត់ថ្លៃបំផុត ទី៩ គឺកីឡាករជម្រើសជាតិបែលហ្សិក Axel Witsel ដែលមានប្រាក់ចំនូលប្រមាណ29.4000ផោន ស្មើនិង15.32លានផោនក្នុង១ឆ្នាំ រួមទាំងអតីតកីឡាករក្លិប AC.Milan, Chelsea, Villa Real គឺកីឡាករអន្តរជាតិប្រេស៊ីល Alexandre Pato ក៏កំពុងលេងនៅទីនោះផងដែរ៕ ដេវីត

...

Axel-Witsel-768x605 Costa Costa1-768x505 Oscar-768x512 Tevez

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print