តោខៀវ Chelsea ប្រកៀកលើកពានក្រោយឈ្នះ Middlesbrough ៣-០

ចែករំលែក៖

ក្រុមតោខៀវប Chelsea បានយកឈ្នះក្រុមបាតតារាង Middlesbrough ក្នុងលទ្ធផល ៣-០ បានធ្វើដំណើរកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះពានអង់គ្លេស Premier League ក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃចន្ទ ។

កីឡាករ Fabregas បានជួយឲ្យក្រុម Chelsea ដណ្តើមយកប្រៀបទាំងស្រុងទៅលើការបរាជ័យ ១-០ របស់ក្រុម Tottenham Hotspur នៅលើទឹកដីក្រុម West Ham United កាលពីថ្ងៃសុក្រ តាមរយៈការជួយឲ្យ Diego Costa និង Nemanja Matic រកគ្រាប់បាល់បំប៉ោងសំណាញ់ទី ខណៈដែល Marcos Alonso ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ។

ជ័យជម្នះនេះបានធ្វើឲ្យក្រុម Chelsea នាំមុខ៧ពិន្ទុដាច់លើក្រុម Tottenham Hotspur នៅលើកំពូលតារាង និងមានន័យថា ពួកគេនឹងក្លាយជាម្ចាស់ជើងឯក ជាលើកទី២ក្នុងរយៈពេល៣រដូវកាល ប្រសិនពួកគេដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម West Bromwich Albion នៅថ្ងៃសុក្រខាងមុខនេះ។ ប្រសិនបើពួកគេមិនអាចដណ្តើមបាន៣ពិន្ទុពេញនៅកីឡដ្ឋាន The Hawthorns ទេនោះ ការជួបប្រកួតជាមួយនឹងក្រុម Watford និង Sunderland នៅលើទឹកដីខ្លួនឯងមានន័យថា ក្រុម Chelsea នៅមានឱកាសជាច្រើនក្នុងការលើកពាន ព្រោះប្រកួតក្នុងទឹកដីរបស់ខ្លួន និងមានប្រៀបលើសលប់។

គួរបញ្ជាក់ថា កីឡាករ Fabregas បច្ចុប្បន្ន បានជួយឲ្យមិត្តរួមក្រុមរកបាន១០គ្រាប់ក្នុងក្របខ័ណ្ឌ កំពូលរបស់អង់គ្លេសនៅរដូវកាលនេះ។ ចំណែកMiddlesbrough ត្រូវវិលទៅលេងក្នុងក្របខ័ណ្ឌ Championship វិញ ក្រោយពីវិលទៅលេងក្នុងក្របខ័ណ្ឌ Premier League រយៈពេលមួយរដូវកាល ដើម្បីចូលរួមជាមួយនឹងក្រុម Sunderland ក្នុងការធ្លាក់ទៅកាន់ក្របខ័ណ្ឌលំដាប់ទី២ ស្របពេលក្រុម Newcastle United កំពុងតែអបអរចំពោះការវិលទៅកាន់ក្របខ័ណ្ឌកំពូលអង់គ្លេសវិញនៅរដូវកាលក្រោយ ៕

...

chelsea01-768x495 chelsea06 Fabregas-768x461 fe-1-6-768x512 fe-2-5 fe-16-768x542

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print