Gareth Bale អាចនឹងទៅលេងនៅក្លិបធំ២ នារដូវកាលក្រោយ

ចែករំលែក៖

ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ក្លិបស្តេចស Real Madrid កីឡាករ Gareth Bale ត្រូវបានសារព័ត៌មាននៅប្រទេសអេស្បាញចុះផ្សាយថា កីឡាកររូបនេះ នឹងត្រូវក្លិបលក់ចេញនារដូវកាលក្រោយនេះបន្ទាប់ពីញាំញីដោយសាររបួសកជើងនារដូវកាល 2016-2017នេះ ។

កីឡាករវ័យ២៧ឆ្នាំក្រុមជម្រើសជាតិវេលរូបនេះត្រូវបានក្លិបធំ២នៅអង់គ្លេសគឺក្លិប Man United និងChelsea ចាប់អារម្មណ៍ចង់បានយកទៅរួមនៅរដូវកាល 2017-2018ខាងមុខ ខណៈដែលក្លិបយក្ស Paris Saint-Germain និង Bayern Munich ក៏មានព័ត៌មានសម្តែងការចាប់អារម្មណ៍ចង់បានកីឡាកររូបនេះមករួមក្លិបដូចគ្នាផងដែរ។

ក្លិបបិសាចក្រហម Man United គឺជាក្លិបមួយក្នុងចំណោមក្លិបយក្សទាំង៤ខាងលើ ដែលធ្លាប់បានចំណាយពេលបញ្ចុះបញ្ចូល និងមានចេតនាចង់នាំយកខ្សែប្រយុទ្ធល្បឿនលឿនរូបនេះ ដើម្បីមករួមក្រុមនៅអំឡុងពេល ដែលកីឡាកររូបនេះកំពុងលេងឲ្យក្លិបមាន់ខ្នាយមាស Tottenham Hot spur មកម្លេ៉ះ ។ ប៉ុន្តែពេលនោះ Bale បានសម្រេចចិត្តជ្រើសរើសការផ្ទេរទៅលេងនៅក្លិបស្តេចសReal Madrid ក្នុងតម្លៃកំណត់ត្រាការផ្ទេរកីឡាករបាល់ទាត់ថ្លៃបំផុតទី២ក្នុងលោក ពោលគឺប្រមាណ86លានផោនកាលពីឆ្នាំ2013។

ចំណែកឯក្លិបតោខៀវChelsea ក៏បានបង្ហាញ ពីចំណាប់អារម្មណ៍ចង់បាន រឺអាចជាថ្នូរដើម្បីយកមកដោះដូរ ជាមួយBale ផងដែរ ក្នុងករណីកីឡាករEden Hazard កំពុងត្រូវបានក្លឹប Real Madrid ចង់បានដែរនោះ។

សូមបញ្ជាក់ថា កីឡាករ Gareth Bale ត្រូវបានលេចឮព័ត៌មាននៃការផ្លាស់ចេញពីក្លិបស្តេចស Real Madrid បន្ទាប់ពីរបួសចាស់ធ្វើទុក្ខកាលពីប្រកួតដែលក្លិប Real Madrid ចាញ់ក្រុមប្រជែងតំណែងជើងឯក Barcelona កាលពីពេលកន្លងទៅក្នុងជំនួប El Classico ហើយត្រូវបានប្តូរជំនួសដោយកីឡាករ Asensio។ ស្ថានភាពរបួសរបស់អតីតកីឡាករក្លិប Southampton រូបនេះ អាចនឹងអូសបន្លាយរហូតដល់២ខែ ដែលជាដើមចមត្រូវក្លិប Real Madrid ពិចារណាក្នុងការលក់ចេញដោយសារតែកីឡាកររូបនេះមិនសូវបានបង្ហាញខ្លួន ៕ ដេវីត

...

bale01-1-768x502 bale02-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print