ចិនព្រួយបារម្ភ​ក្រោយពេលជនជាតិអ៊ុយ ហ្គួរប្រមាណ​៥ពាន់នាក់ទៅចូលរួមជាមួយក្រុមភេរវកម្ម

ចែករំលែក៖

សន្តិសុខ នៅតំបន់ស៊ីនជាំងប្រទេសចិនត្រូវបានរិតបន្តឹងខ្លាំងឡើង ដោយសារតំបន់នោះតែងតែមានការបះបោរពីសំណាក់ក្រុមជ្រុនិយមជនជាតិអ៊ុយហ្គួរ ។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះនោះគឺចិនទទួលបានព័ត៌មានថា មានជនជាតិភាគតិចអ៊ុយហ្គួរប្រមាណ៥ពាន់នាក់ទៅធ្វើសង្គ្រាមជួយដល់ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី ។

អាជ្ញាធរចិនមានការព្រួយបារម្ភថាសមាជិកនៃសហគមន៍ជនជាតិភាគតិចអ៊ុយហ្គួដែលកាន់សាសនាអ៊ីស្លាមនិងនិយាយភាសាតួកគីប្រហែលជាបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីនិងអ៊ីរ៉ាក់ដើម្បីធ្វើការប្រយុទ្ធក្នុងនាមជាពួកឧទ្ទាមក្រោយពីបានឆ្លងកាត់ដោយខុសច្បាប់នៅក្នុងបណ្តាប្រទេសអាស៊ីមួយចំនួនដែលក្នុងនោះក៏មានតួកគីដែរ។

កន្លងមក ថ្មីៗ ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំប្រទេសចិន ទើបបានអះអាងថាជនជាតិភាគតិចអ៊ុយហ្គួរមកពីតំបន់ Xingjiang  ភាគខាងលិចនៃប្រទេសចិន ចំនួនពី ៤០០០ទៅ៥០០០នាក់កំពុងធ្វើការប្រយុទ្ធប្រឆាំងនៅក្នុងប្រទេសស៊ីរី ក្នុងក្រុមពួកឧទ្ទាមផ្សេងៗ។
បើយោងតាមការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំទីក្រុងដល់ទីភ្នាក់ងារReuters នៅក្រៅវេទិកានៃអ្នកកិច្ចការជំនួញមួយនៅប៉េកាំងពួកជីហាតដែលចេញមកពីតំបន់ Xinjiang  មានគ្នាពី ៤០០០ទៅ៥០០០នាក់។ ឯកអង្គរដ្ឋទូតស៊ីរី ថែមទាំងបានគូសបញ្ជាក់ទៀតថាប្រទេសចិនក៏ដូចជាប្រទេសដទៃទៀតដែរត្រូវតែគិតគូរពីបញ្ហាខាងលើនេះដោយយក ចិត្ត ទុកដាក់ជាទីបំផុត។

តែចំពោះអង្គការការពារសិទ្ធមនុស្សនិងជនភៀសខ្លួនអ៊ុយហ្គួរ វិញ  ជនជាតិភាគតិចអ៊ុយហ្គួរកំពុងជ្រកកោននៅក្នុងទឹកដីតួកគីនោះគឺដើម្បី គេចខ្លួន ពីការគាបសង្កត់ពីសំណាក់អាជ្ញាធរចិននៅក្នុងតំបន់ Xinjiang តែប៉ុណ្ណោះតែការអះអាងនេះ ត្រូវបានប៉េកាំងបដិសេធ៕

uu uuu

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print