ផ្ទុះជម្ងឺអុតក្តាមលើសត្វគោក្របីរាប់រយក្បាលនៅស្រុកស្វាយជ្រំ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ១០ភូមិក្នុងឃុំឈើទាលមានការព្រួយបារម្មណ៍យ៉ាងខ្លាំងដោយសារសត្វគោក្របីជាង៧០០ក្បាលមានជម្ងឺអុតក្តាមធ្ងន់ធ្ងរនិងងាប់រហូតមកដល់ពេលនេះកំពុងមានជម្ងឺជាច្រើនក្បាលទៀតពុំទាន់មានមន្ត្រីជំនាញពេទ្យសត្វណាចុះទៅអន្តរាគមន៍ឡើយទើបអំពាវនាវរកបទអន្តរាគមន៍។
ការអំពាវនាវរកបទអន្តរាគមន៍នេះកើតឡើងកាលពីវេលាម៉ោង១០•០០ព្រឹកថ្ងៃទី៩ឧសភា២០១៧នៅភូមិឈើទាលនិងភូមិតារក្សឃុំឈើទាលស្រុកស្វាយជ្រំ
បើតាមលោកគោយអឿនមេភូមិតារក្សបានឲ្យដឹងថា ចាប់តាំងពីមានភ្លៀងធ្លាក់ រយៈពេលមួយខែនេះសត្វគោក្នុងភូមិតា រក្ស ប្រមាណជា៥០ក្បាលបានកើតជម្ងឺអុតក្តាម ក៏ប៉ុន្តែពុំទាន់មាន មន្ត្រីជំនាញមកអន្តរាគមន៍ទេហើយបើតាមប្រជាពលរដ្ឋបានរាយការណ៍ថាការផ្ទុះជម្ងឺអុតក្តាមនេះកើត នៅភូមិ ចេកនិងភូមិសង្កែ ជាច្រើនក្បាលនិងងាប់គោមួយក្បាល។ លោកមេភូមិបន្តទៀតថា ដោយមានផ្ទុះជម្ងឺអុតក្តាមច្រើនដូច្នេះក៏បានរាយការណ៍ទៅលោកមេឃុំឈើទាលដើម្បីរកមន្ត្រីពេទ្យសត្វជួយព្យាបាលក៏ប៉ុន្តែគួរឲ្យសោកស្តាយលោកមេឃុំឆ្លើយតបថា គោរបស់គាត់កើតជម្ងឺអុតក្តាម៧ក្បាលដែរ មិនបានព្យាបាលអីទេ
គឺជាអស់ហើយមិនបាច់ភ័យទេ។ហើយនៅបីថ្ងៃចុងក្រោយនេះចាប់ផ្តើមផ្ទុះជម្ងឺអុតក្តាមទៅលើសត្វគោជាច្រើនក្បាលទៀតគួរឲ្យព្រួយបារម្មណ៍ពុំទាន់មានពេទ្យសត្វចុះមកពិនិត្យព្យាបាលឡើយ។
ទាក់ទិនករណីផ្ទុះជម្ងឺអុតក្តាមលើសត្វគោនេះដែរ លោកមាសសុខមេឃុំឈើទាលបានមានប្រសាសន៍ថា ជម្ងឺអុតក្តាមបានតើតទៅលើសត្វគោ ប្រមាណជាង៧០០ក្បាលចាប់តាំងពីខែមេសាមកដល់ខែឧសភា២០១៧នេះ។ លោកមេឃុំបន្តទៀតថា ឃុំឈើទាលមាន១២ភូមិ  ក្នុងនោះមាន១០ភូមិហើយដែលផ្ទុះជម្ងឺអុតក្តាម  ក៏ប៉ុន្តែបានព្យាបាលជាសាសស្បើយបណ្តើៗ ហើយដែរ ។ ដោយឡែកនៅភូមិឈើទាលនិងភូមិតា រក្សលោកមេភូមិបានរាយការមកឃុំថា គោជាច្រើនក្បាលបានចាប់ផ្តើមកើតជម្ងឺអុតក្តាមទៀតហើយលោកមេភូមិកំពុងចុះស្រង់ស្ថិតិនិងសុំបទអន្តរាគមន៍។
ពាក់ពន្ធ៏និងករនីនេះ លោកប៉ែនចន្ធី ប្រធានការិយាល័យផលិតិម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានឲ្យដឹងថា រយះពេល២ខែមកនេះមានផ្ទុះជម្ងឺអុតក្តាមទៅលើសត្វគោក្របី ប្រមាណជាង៣ម៉ឺនក្បាល ទូទាំងខេត្តស្វាយរៀងក្នុងនោះមានស្រុករមាសហែកនិងស្រុកស្វាយជ្រំ គោក្របីមានជម្ងឺអុតក្តាមច្រើនជាងគេក៏ប៉ុន្តែពុំមានគោក្របីឈឺអុតក្តាមងាប់ឡើយ មន្រ្តីពេទ្យសត្វបានចុះពិនិត្យព្យាបាល ជាធូស្រាលបណ្តើរៗហើយ។ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះមានផ្ទុះជម្ងឺអុតក្តាមបន្តទៀតនៅឃុំគ្រួសនិងឃុំឈើទាលស្រុកស្វាយជ្រំ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងមានកើតជម្ងឺអុតក្តាម២០ ក្បាលមន្រ្តីជំនាញកំពុងចុះផ្សព្វផ្សាយអំពីវិធីក្នុងការថែទាំនិងព្យាបាលជម្ងឺអុតក្តាមដល់ប្រជាពលរដ្ឋម្ចាស់គោក្របីរួចហើយគឺនៅថ្ងៃ៩ឧសភានេះឃុំឈើទាលមានសត្វគោកើតជម្ងឺអុតក្តាម៧៥ក្បាល ក្របី១៥ក្បាលនិងនៅឃុំក្រួស២៥ក្បាលកំពុងពិនិត្យព្យាបាល។
មន្ត្រីរូបនេះបន្តទៀតថា ជម្ងឺអុតក្តាមជាជម្ងឺវីរុស វាជាជម្ងឺឆ្លងរហស័ទៅលើពពួកសត្វមានចង្វែបជើង មុខសញ្ញាមិនស៊ីចំណី មិនស៊ីស្មៅ សត្វគោកើតជម្ងឺអុតក្តាម គឺកើតនៅត្រង់ច្រវ៉ែបជើងមានទឹកល្ងៃនិងពងនៅត្រង់ដោះឬគល់ស្នែង បើគោកើតជម្ងឺអុតក្តាម ត្រូវដឹកយកសត្វគោក្របី ចងនៅកន្លែងស្ងួតស្អាត ដាក់ដាច់ឆ្ងាយពីគោក្របីដែលជាគ្មានជម្ងឺហើយសំអាតកន្លែងឲ្យស្អាត បើធ្ងន់ធ្ងរមិនអាចស៊ីចំណីបានយើងត្រូវច្រកទឹកបបរឬឲ្យស្មៅខ្ចី ទន់ៗទើបគោអាចស៊ីបានហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរភូមិឃុំនិងពេទ្យសត្វដើម្បីព្យាបាលឲ្យបានទាន់ពេល  ៕
IMG-20170509-WA0009 IMG-20170509-WA0010 IMG-20170509-WA0011 IMG-20170509-WA0008 IMG-20170509-WA0007 IMG-20170509-WA0003 IMG-20170509-WA0002 IMG-20170509-WA0004 IMG-20170509-WA0005 IMG-20170509-WA0006


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print