បញ្ជូនជនសង្ស័យជនជាតិចិន២១នាក់ ពីបទបេីកល្បែងអនឡាញតាមអុិនធើណែតខុសច្បាប់ទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖  ក្រោយការឃាត់ខ្លួនជនសង្សយ័ជនជាតិចិនមួយក្រុមមានគ្នាសរុប២១នាក់ដែលជាប់សង្សយ័ពាក់ពន្ធ័និងល្បែង អនឡាញតាមអុិនធើណែតខុសច្បាប់នៅក្រុងព្រះសីហនុកាលពីថ្ងៃទី៩ឧសភា២០១៧ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា នគរបាលបានសាកសួរនិងស្រាវជ្រាវរកឃេីញថាមានជនសង្សយ័ចំនួន៤នាក់ដែលជាមេក្លោងពាក់ពន្ធ័និងរឿងនេះ រួមមាន៖
១-ឈ្មោះ Wang Ding Ding ប្រធានក្រុមជនសង្សយ័ទាំង២១នាក់
២-ឈ្មោះ Lu Zhi Qi អនុប្រធានក្រុម
៣-ឈ្មោះ Yang Wei Qi អនុប្រធានក្រុម
៤-ឈ្មោះ Yang Wei អនុប្រធានក្រុម ។បេីតាមលោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា ជនសង្ស័យទាំង ៤ នាក់ខាងលើជាមេក្លោង ក្នុងចំណោម ជនសង្សយ័ទាំង២១ នាក់ ដែលសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្រ្កាប ជាក់ស្ដែងនៅនឹងកន្លែងដោយមានភស្តុតាងគ្រប់គ្រាន់ ក្នុងការលួចបើក ល្បែង អនឡាញខុសច្បាប់ដោយគ្មានខ្លាចអ្វីនោះទេ ។ក្នុងចំណោមជនសង្ស័យទាំង ២១នាក់នោះមាន ស្រីនាក់នាក់ សុទ្ធតែជនជាតិចិនទាំងអស់។ បច្ចុប្បន្នកម្លាំងជំនាញកំពុង កសាងសំណុំរឿង បញ្ចូនទៅតុលាការទាំង២១នាក់ ដើម្បី ផ្តន្ទាទោសទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ
unnamed (1)unnamed (2) unnamed


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print