ដើម្បីសន្តិភាព ស៊ីរីត្រូវតែមានការតាមដានជាលក្ខណៈអន្តរជាតិ «លើបទឈប់បាញ់»

ចែករំលែក៖

កិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងប្រទេសស៊ីរីនាពេលកន្លងមកត្រូវបានបំផ្លាញដោយមិនដឹងថាភាគីណាមួយជាអ្នកធ្វើបំពាន់មុននោះឡើយដោយភាគីចូលរួមអនុវត្តបទឈប់បាញ់នោះតែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថាអ្នកនោះជាអ្នកធ្វើខុសមុន។

ដោយសារតែបទឈប់បាញ់មិនមានប្រសិទ្ធិភាពដោយភាគីពាក់ព័ន្ធបានចុះកិច្ចព្រមព្រៀងមិនដឹងជាប៉ុន្មានលើកប៉ុន្មានសាហើយទេដែលគេផ្តួចផ្តើមឱ្យមានបទឈប់បាញ់ជានិរន្តមួយសម្រាប់បិទបញ្ចប់ សង្គ្រាមស៊ីរីតាំងពីឆ្នាំ២០១១មក។នៅពេលនេះបារាំង បានទទួលកត់ត្រាព័ត៌មានដែលរុស្ស៊ី អ៊ីរ៉ង់តួកគីនិងស៊ីរីចុះកិច្ចព្រមព្រៀងបង្កើតតំបន់សុវត្ថិភាព នៅលើទឹកដីស៊ីរី។ប៉ុន្តែសម្រាប់បារាំងដើម្បីឱ្យផែនការដែលមានទិសដៅស្តារបទឈប់បាញ់មានប្រសិទ្ធភាពយូរអង្វែងបាន គេត្រូវតែមានការតាមដានអន្តរជាតិ។

តាមគំនិត រុស្ស៊ីចង់ឱ្យមានបទឈប់បាញ់តាមតំបន់ដែលយន្តហោះរុស្ស៊ីនិងស៊ីរីលែងអាចហោះហើរឆ្លងកាត់បាន។ តំបន់សុវត្ថិភាពនោះត្រូវ ស្ថិតក្រោមការត្រួតពិនិត្យរបស់ពួកឧទ្ទាមប្រឆាំងមិនសូវតឹងតែង។ឯចំណែកតំបន់មានការប្រយុទ្ធគ្នាពួកឧទ្ទាមប្រឆាំងត្រូវសហការជួយកងកម្លាំងរដ្ឋាភិបាលនិង សម្ព័ន្ធមិត្តវាយប្រឆាំងនឹងពួកជីហាតរដ្ឋអ៊ីស្លាម។ភាគីនីមួយៗត្រូវគ្រប់គ្រងតំបន់ ដោយដាច់និងឯករាជ្យ។

រុស្ស៊ីនិងអ៊ីរ៉ង់សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីស៊ីរីលោកអាសាដនិងតួកគីដែលគាំទ្រពួកឧទ្ទាមនៅស៊ីរីបានអនុម័តនៅថ្ងៃព្រហស្បតិ៍ ទទួលយកផែនការរបស់រុស្ស៊ីដែលស្នើបង្កើតតំបន់សុវត្ថិភាព ជាច្រើនកន្លែងនៅក្នុងទឹកដីស៊ីរីសម្រាប់រយៈពេលដំបូង៦ខែហើយអាចពន្យារបន្តបាន។

តំបន់សុវត្ថិភាពនឹងត្រូវកំណត់នៅ៥ថ្ងៃទៀតហើយការគូសវាសផែនទីបញ្ជាក់ទីតាំងភូមិសាស្ត្រនឹងត្រូវសម្រេចនៅរវាងថ្ងៃទី២២ឧសភា។ ប៉ុន្តែជាគោលការណ៍តំបន់សុវត្ថិភាពទាំង៤នោះរាយនៅភាគពាយ័ព្យប្រទេសខាងជើងខេត្តហ៊ូមមូលដ្ឋានរបស់ពួកឧទ្ទាមនៅខាងកើតក្រុងដាម៉ាសនិងនៅភាគខាងត្បូងប្រទេស ក្នុងខេត្តDeraa។

ផែនការរុស្ស៊ី ដែលបានទទួលការព្រមព្រៀងពីអ៊ីរ៉ង់និងតួកគី ក៏ជាចម្លើយតបទៅនឹងសេចក្តីទាមទារបង្កើតតំបន់ហោះហើរឃាត់របស់តួកគីផងនិងរបស់លោកដូណាល់ត្រាំផង។ហេតុដូច្នេះហើយបានជាវ៉ាស៊ីនតោនក៏លួចអបអរកិច្ចព្រមព្រៀងនេះ។

បន្ទាប់ពីមានប្រតិកម្មលើកទឹកចិត្តរបស់អង្គការសហប្រជាជាតិប្រទេសបារាំងបានបង្ហាញក្តីសង្ឃឹមថាពាក្យសន្យាលើក្រដាសនឹងក្លាយ ជាសកម្មភាព ដើម្បីឱ្យក្រុមមនុស្សធម៌អាចចេញចូលដោយសេរីជួយជនស៊ីវិល។ប៉ុន្តែសម្រាប់បារាំង បទឈប់បាញ់នេះត្រូវតែមានការតាមដានពីអន្តរជាតិហើយរបបក្រុងដាម៉ាសនិងក្រុមប្រឆាំងស៊ីរីទាំងអស់ត្រូវតែវិលចូលតុចរចា ក្រោមម្លប់អង្គការសហប្រជាជាតិទើបអាចបញ្ចៀសអំពើហិង្សាមិនឱ្យផ្ទុះឡើងវិញបាន ៕

11599517_img650x420_img650x420_crop

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print